ភ្នំពេញ ៖ គម្រោងហាវែស II សហការជាមួយ សមាគមភស្តុភារកម្មកម្ពុជា (CLA) បានរៀបចំសិក្ខាសាលាអនឡាញ ដើម្បីលើកកម្ពស់ «ឱកាសវិនិយោគលើភស្តុភារកម្ម ក្នុងវិស័យសាកវប្បកម្មនៅកម្ពុជា» នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ។

សិក្ខាសាលានេះ មានអ្នកចូលរួមប្រមាណ២០០នាក់ ដែលជាក្រុមហ៊ុនភស្តុភារកម្ម វិនិយោគិន អាជីវកម្មកសិកម្ម អ្នកអភិវឌ្ឍគម្រោង មន្ត្រីរដ្ឋាភិបាល និងសមាគមឧស្សាហកម្មផ្សេងៗ ដើម្បីពិភាក្សាពីបញ្ហាប្រឈមលើភស្តុភារកម្ម នៅក្នុងវិស័យកសិកម្ម ដំណោះស្រាយសក្ដានុពល ឱកាសវិនិយោគ និងស្វែងយល់អំពីកម្មវិធីផ្ដល់ហិរញ្ញប្បទាន ឥតសំណងថ្មីរបស់គម្រោងហាវែស II។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CLA និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិ USAID ដែលសារព័ត៌មាន NP News ទទួលបាន នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ថា គម្រោងហាសវែស II គឺជាគម្រោងដែលផ្តល់មូលនិធិដោយ USAID ដែលមានរយៈពេល ៥ ឆ្នាំ ក្នុងគោលបំណងពន្លឿនកំណើននៅក្នុងវិស័យសាកវប្បកម្មនៅកម្ពុជា។ CLA គឺជាតំណាងជាតិនៃ សហព័ន្ធសមាគមតំបន់ និងពិភពលោក ផ្ដោតលើការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា។

សិក្ខាសាលានេះ ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសដោយ លោកបណ្ឌិត គុយ ហួត អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) និងលោក Nimish Jhaveri ប្រធានគម្រោងហាវែស II ។

សូមជម្រាបជូនថា សិក្ខាសាលានេះបានគូសបញ្ជាក់ពីបញ្ហាប្រឈមផ្នែកភស្តុភារកម្ម ដំណោះស្រាយ និងឱកាសវិនិយោគដែលបានធ្វើការ ស្រាវជ្រាវដោយ គម្រោងហាសវែស II និងបានធ្វើបទបង្ហាញពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែង ដែលជួបប្រទះដោយក្រុមហ៊ុនកសិកម្ម AgriOn និងក្រុមហ៊ុនភស្តុភារកម្ម Puzzle Solution៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ