ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា ឆ្នាំ២០២២ ខាងមុខ សង្គ្រាមប្រឆាំងជំងឺកូវីដ-១៩ ពុំអាចកំណត់ពេលវេលាបញ្ចប់ច្បាស់លាស់ ហើយសភាពការណ៍សន្ដិសុខសកលលោក បន្ដប្រែប្រួលស្មុគស្មាញនឹង ជះឥទ្ធិពលអវិជ្ឆមានដល់កម្ពុជា ខណៈកម្ពុជា ត្រៀមរៀបចំការបោះឆ្នោត ឃុំ-សង្កាត់ ដែលជាគោលដៅនៃការប៉ុនប៉ងវាយប្រហារ របស់ ក្រុមឧទ្ទាមក្បត់ជាតិ។


យោងតាមសារលិខិត ជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍ លើកទី៧៦ ថ្ងៃកំណើរនគរបាលជាតិ នាចេញផ្សាយថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ឆ្នាំ២០២១ និងឆ្នាំ២០២២ ខាងមុខនេះ ស្របពេលដែល សង្គ្រាមប្រឆាំងជំងឺកូវីដ-១៩ នៅតែបន្ត និងពុំអាចកំណត់ពេលវេលា បញ្ចប់បានច្បាស់លាស់នោះ សភាពការណ៍សន្តិសុខ សកលលោក ក៏នៅតែបន្តប្រែប្រួលស្មុគស្មាញ ពោរពេញដោយគ្រោះថ្នាក់ ហើយនឹងជះឥទ្ធិពលជាអវិជ្ជមាន ដល់បរិយាកា សសន្តិសុខនៅកម្ពុជាយើងជាក់ជាមិនខានឡើយ។ ក្នុងខណៈពេលដូចគ្នានេះដែរ ព្រះរាជាណាចក្រកម្ពុជា នឹងត្រូវត្រៀម លក្ខណៈសម្បត្តិរៀបចំដំណើរការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលជាគោល ដៅនៃការប៉ុនប៉ងវាយប្រហារ របស់ក្រុមឧទ្ទាមក្បត់ជាតិ ដើម្បីបំផ្លាញកិច្ចដំណើរការ នៃព្រឹត្តិការណ៍នយោបាយដ៏សំខាន់ នេះ»។


សម្ដេចតេជោ បន្ដថា ដូចនេះស្ថានការណ៍ នាពេលខាងមុខ ទោះបីតិច ឬច្រើន ផ្ទាល់ ឬប្រយោល សុទ្ធតែមានផលប៉ះពា ល់ដល់សន្តិសុខផ្ទៃក្នុងយ៉ាងពិតប្រាកដ ដែលបញ្ហាទាំងអស់នេះ តម្រូវឲ្យកងកម្លាំងនគរបាលជាតិ បន្តពង្រឹងស្មារតីប្តេជ្ញា ចិត្តខ្ពស់បំពេញកាតព្វកិច្ច ក្នុងនាមជាកម្លាំងស្នូល រក្សាឲ្យបាននូវស្ថិរភាពសន្តិសុខ ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេល វេលានូវរាល់ឧបាយកល សកម្មភាពរបស់ក្រុមឧទ្ទាមក្បត់ជាតិ និងបក្ខពួក ដោយមិនឲ្យពួកគេសម្រេចផែនការទុច្ចរឹតទាំង នេះបានជាដាច់ខាត។

សម្ដេចតេជោ បន្ថែមថា ការគំរាមកំហែងដោយអំពើភេរវកម្មអន្តរជាតិ ការរីករាលដាលនៃឧក្រិដ្ឋកម្មឆ្លងដែន ការបន្តកើត ឡើងនូវបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្សពិសេសស្ត្រី និងកុមារ បទល្មើស បច្ចេកវិទ្យា ការនាំចូលចរាចរណ៍ឱសថ និងផលិតផលក្លែងក្លាយខូចគុណភាព អំពើហិង្សាក្នុងគ្រួសារ សកម្មភាព ក្មេងទំនើង ។ នៅតែជាប្រធានបទស្មុគស្មាញ ដែលត្រូវតែបន្តខិតខំរិះរកវិធានការគន្លឹះដោះស្រាយ ឆ្លើយតប ប្រកបដោយប្រសិទ្ធភាព ខ្ពស់ ដើម្បីធ្វើឲ្យវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្លាយជាសសរស្ដម្ភដ៏រឹងមាំបមើ ឲ្យការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ពិតណាស់កិច្ចការទាំងអស់នេះ គឺជាអម្រែកដ៏ធ្ងន់ធ្ងរ និងមានភាពស្មុគស្មាញសម្រាប់កងកម្លាំងនគរបាលជាតិ ប៉ុន្តែ សម្ដេ ចនៅតែមានក្តីសង្ឃឹមប្រកបដោយ សុទិដ្ឋិនិយមចំពោះមនសិការស្នេហាជាតិ មាតុភូមិ និងភក្តីភាពរបស់កងកម្លាំងនគរបាលជាតិ និងលើកទឹកចិត្តបន្តសកម្មភាព បង្កើតស្នាដៃ ប្រែក្លាយការប្រឈមទៅជា កាលានុវត្តភាព ដើម្បីបង្កើតនូវសក្តានុពល រួមចំណែករក្សាសន្តិភាព និងភាពសុខសាន្តរុងរឿងជូនប្រទេសជាតិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ