រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ណែនាំឱ្យផ្អាកផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ អំឡុងពេលបិទខ្ទប់ ភ្នំពេញ និងក្រុងតាខ្មៅ
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ស្នើឱ្យម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ប្រព័ន្ធផ្ស ព្វផ្សាយតាមអនឡាញទាំងអស់ ត្រូវធ្វើផ្អាកផ្សព្វផ្សាយគ្រឿងស្រវឹងនៅក្នុងអំឡុងពេលអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋា ភិបាលស្ដីពី ការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការរាលដាលជំងឺឆ្លង កូវីដ-១៩។
ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យផ្អាកលក់គ្រឿងស្រវឹង នៅទូទាំងប្រទេស ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ចាប់ពីថ្ងៃទី ១៤ដល់ ២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ ក្នុងគោលបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឈានទៅបញ្ចប់ព្រឹត្តិ ការណ៍ថ្ងៃទី២០កុម្ភៈឆ្នាំ២០២១ នៅក្នុងពេលឆាប់ៗខាងមុខនេះ។
យោងតាមលិខិតរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី១៩ មេសា នេះ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា «ក្រសួងព័ត៌មា នសូមធ្វើការណែនាំឱ្យម្ចាស់ ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ផ្អាកការផ្សព្វផ្សាយគ្រឿង ស្រវឹងគ្រប់ប្រភេទចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២១»៕EB