ភ្នំពេញ ៖ វិទ្យាស្ថានគរុកោសល្យ នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដាក់ឲ្យប្រើប្រាស់នាពេលថ្មីនេះ ក្រោមជំនួយ ឥតសំណងរបស់ ទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន (JICA) បានសាង់សង់ក្នុងទំហំទឹកប្រាក់ប្រមាណជា ៣០លានដុល្លារ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ JICA ប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ពិធីប្រគល់អគារថ្មី ប្រារព្ធឡើងពីរផ្សេងគ្នា ដោយមួយធ្វើឡើង នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាថ្ងៃទី១២ មករា ។ ដោយឡែក វិទ្យាស្ថានគរុកោសល្យ ខេត្តបាត់ដំបង នាថ្ងៃទី១៥ មករា ហើយ មានសមាសភាព ចូលរួមពីតំណាង ក្រសួង អប់រំ យុវជន និងកីឡា ការិយាល័យ JICA ប្រចាំកម្ពុជា ទីប្រឹក្សាគម្រោងក្រុមហ៊ុនសាងសង់ និងតំណាងវិទ្យាស្ថានគរុ កោសល្យ ទាំងពីរ ផងដែរ។

ប្រភពដដែល បញ្ជាក់ថា «ពិធីនេះធ្វើឡើង ដើម្បីបញ្ជាក់ពីការប្រគល់អគារថ្មីជាផ្លូវការ ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រោយពីការសាងសង់ បានបញ្ចប់ជាស្ថាពរ ហើយបន្ទាប់កម្មវិធីរួច អគារថ្មីទាំងនោះ អាចប្រើប្រាស់បានតាមការគួរ ។ ការិយាល័យ JICA មានសេចក្តីត្រេកអរ និងតែងតែចង់ឃើញអគារទាំងនោះ ជាអគារថ្មីមានគុណភាពល្អ ដែលជាការសងសង់ ក្រោមគម្រោងជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ ៣,១៧០លានយ៉េនជប៉ុន (ស្មើនឹងប្រមាណ៣០លានដុល្លាអាមេរិច)»។

តាមរយៈគម្រោងនេះ JICA មានភាពជឿជាក់យ៉ាងមុតមាំថា មូលដ្ឋានដែលជាតម្រូវការចាំបាច់សម្រាប់ វិទ្យាស្ថានគរុកោសល្យទាំងពីរ ត្រូវបានកែលម្អ ដើម្បីអាចប្រែក្លាយខ្លួនទៅជាគ្រិះស្ថាន ផ្តល់ការអប់រំកម្រិត បរិញ្ញាប័ត្ររយៈពេល៤ឆ្នាំបាន បន្ទាប់ពីបានពង្រីកអគារ ដែលមានស្រាប់ របស់មជ្ឈមណ្ឌលគរុកោសល្យ និងសាលាគរុកោសល្យ។

ដូចនេះជាលទ្ធផលគម្រោង នឹងអាចចូលរួមចំណែក លើកកម្ពស់គុណភាព ការអប់រំនៅបឋម និងមធ្យមសិក្សាបឋមភូមិតាមរយៈការលើកកម្ពស់គុណភាពគ្រូបង្រៀន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ