សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ចេញម៉ាសចំនួន ២លានទៀត ដើម្បីផ្តល់ជូនរាជធានីភ្នំពេញ និងខេត្តសៀមរាប
4 ឆ្នាំ មុន
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបញ្ចេញម៉ាសចំនួន ២លានម៉ាស បន្ថែមទៀត ដោយក្នុងនោះមួយលានសម្រាប់រាជធានីភ្នំពេញ និងមួយលានទៀត សម្រាប់ខេត្តសៀមរាប។
យោងតាមទូរទស្សន៍ជាតិកម្ពុជា ការបញ្ចេញម៉ាសនេះគឺដើម្បីចូលរួមជាបន្ទាន់ក្នុងការជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ការសម្រេចបញ្ចេញម៉ាសបន្ថែមនេះ គឺបន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលបានប៉ះពាល់រាជធានីភ្នំពេញ និងខេត្តសៀមរាប ខ្លាំងជាងគេ។
គួររម្លឹកថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានបញ្ចេញម៉ាសចំនួន២លាន សម្រាប់ចែកចាយដល់ប្រជាពលរដ្ឋក្រីក្រនៅរាជធានីភ្នំពេញ៕EB