ភ្នំពេញ  ៖ ថ្មីៗ រដ្ឋាភិបាលអូស្ដ្រាលី បានចុះកិច្ចព្រមព្រៀងជាមួយនឹង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីផ្ដ ល់ថវិកា៤លានដុល្លារអូស្ដ្រាលីបន្ថែមទៀតសម្រាប់កាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើកសេដ្ឋកិច្ច និងប្រជាព លរដ្ឋកម្ពុជា។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ថា ថវិកាដែល ផ្តល់នេះ គឺជាថវិកាបន្ថែមលើមូលនិធិពង្រឹងភាពធន់របស់អូស្ត្រាលី-UNDP ជាយន្តការមួយ ប្រកបដោយភាពទន់ភ្លន់ ដែលបាននឹងកំពុងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការឆ្លើយតប និងស្តារផលប៉ះពាល់ សង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។


គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ មូលនិធិនេះបានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការពង្រីកការអនុ វត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ ដែលកម្ពុជាកំពុងអនុវត្ត ហើយដែលកន្លងមកបានផ្ដល់សាច់ប្រាក់ចំនួន ២៩០ លានដុល្លារសហរដ្ឋអាមេរិក ដល់ប្រជាពលរដ្ឋទីទ័លក្រប្រមាណ ៦៩៣ ០០០ គ្រួសារនៅកម្ពុជាក្នុងអំឡុងពេល នៃការរាតត្បាតជាសកលនេះ។ 


លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា «អូស្ត្រាលី គឺជាប្រទេសដែល នាំមុខគេក្នុងការ ផ្តល់ ជំនួយអភិវឌ្ឍន៍យ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា ហើយប្រទេសអូស្ត្រាលីបានធ្វើ បែបនេះ តាមរយៈកម្មវិធី វៃឆ្លាត ដែលបត់បែនទៅតាមកាលៈទេសៈជាក់ស្ដែង។ រួមគ្នាយើងអាចឆ្លើយតបបាន យ៉ាងលឿនចំពោះវិបត្តិនេះ តាមរយៈការគាំទ្រដល់ការពង្រីកកម្មវិធីជំនួយសង្គម ឱ្យបានឆាប់រហ័សដើម្បីឱ្យ ជំនួយឧបត្ថម្ភនានា បានដល់គ្រួសារដែលត្រូវការជំនួយជាងគេ ហើយក្នុងពេលជាមួយគ្នាក៏ការពារដំណើរការ ពាណិជ្ជកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ»។


ដោយឡែកលោក Pablo_Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានថ្លែងថា «កូវីដ-១៩ នាំមកនូវ បញ្ហាប្រឈម បន្ទាន់ចំពោះមុខជាច្រើន ដល់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងនាម ជាដៃគូ និងមិត្តភ័ក្ត្រយូរអង្វែងរបស់ប្រទេសនេះ យើងចង់ធ្វើអ្វីដែលអាចធ្វើទៅបាន ដើម្បីសម្រាលផលប៉ះពាល់ ទាំងនេះ ជាពិសេសផលប៉ះពាល់មកលើក្រុមមនុស្សដែលងាយរងគ្រោះជាងគេ។ តាមរយៈការសហការជាមួយ នឹង UNDP យើងក៏កំពុងបង្កើនថវិកាគាំទ្រ សម្រាប់ការងារដែលចាំបាច់នៅពេលបច្ចុប្បន្ន ដើម្បីជួយកម្ពុជាក្នុង ការត្រៀមស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័ស ប្រកបដោយបរិយាបន្ន បន្ទាប់ពីការរាតត្បាតជាសកល នេះ»។

សូមបញ្ជាក់ថា ថវិកា៤លានដុល្លារអូស្ត្រាលីបន្ថែមនេះ នឹងត្រូវប្រើប្រាស់សម្រាប់បន្តការអនុវត្តការងារពង្រឹងកម្មវិធី ជំនួយសង្គម និងគាំទ្រដល់អាជីវកម្មនៅក្នុងស្រុក ដើម្បីសម្របខ្លួនទៅស្ថានភាពដែលពួកគេជួបប្រទះ ក្នុង អំឡុងពេលដែលមានការរាតត្បាតជាសកលនៃជំងឺនេះ ព្រមទាំងអាទិភាពដទៃទៀតដែលនឹងត្រូវកំណត់ តាមរ យៈការពិគ្រោះយោបល់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ