មន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមសាកល្បងដំណើរការពិនិត្យព្យាបាលអ្នកជំងឺ និងស្ត្រីមានផ្ទៃពោះ តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលទំនើប
4 ឆ្នាំ មុន
ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ មន្ទីរពេទ្យគន្ធបុប្ផា បានចាប់ផ្តើមសាកល្បងដំណើរការពិនិត្យព្យាបាលអ្នកជំងឺនិងស្ត្រីមានផ្ទៃពោះ តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលទំនើប (ពេទ្យយើង) នៅគន្ធបុប្ផាភ្នំពេញ និងនៅសៀមរាប នឹងសាកល្បងនាខែឧសភា ឆ្នាំ២០២១។
កម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល មានភាពសុក្រឹត្យរហ័សទាន់ចិត្តលើការគ្រប់គ្រងនិងទំនាក់ទំនងរាល់ការបញ្ជូននិងរក្សាព័ត៌មានរបស់អ្នកជំងឺនិងមន្ទីរពេទ្យ ប្រកបដោយសុវត្ថិភាពនិងចេរភាព រួមចំណែកដោះស្រាយបញ្ហាបរិស្ថានសង្គម និងបរិស្ថានទីក្រុងផងដែរ ដូចជា៖
ទី១-កាត់បន្ថយការប្រើប្រាស់ក្រដាស និងការព្រីនការងាររដ្ឋាបាលមិនចាំបាច់។
ទី២-កាត់បន្ថយការប្រើ និងព្រីនហ្វីលផ្លាស្ទិកលើសលប់ ព្រមទាំងទឹកថ្នាំលាងហ្វីល បំពុលបរិស្ថាន។
និងទី ៣-ចូលរួមចំណែកកសាងបរិស្ថានទីក្រុងស្អាត និងបៃតង តាមរយៈកាត់បន្ថយការមិនប្រើប្រាស់ក្រដាស៕EB