ភ្នំពេញ ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានថ្លែងថា យុវជនខ្មែរមួយចំនួយ រឿងជេរគ្នាពូកែស្ដាប់ណាស់ ប៉ុន្ដែរឿងអប់រំ ធ្វើមិនដឹង មិនលឺ ដូច្នេះ យុវជនខ្មែរ ត្រូវភ្ញាក់ឡើងវិញចំពោះបញ្ហាទាំងនេះ។

លោក សុខ ទូច បែបនេះ ក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៦ ស្ដីពី បរិបទថ្មីនៃទំនាក់ទំនងអាស៊ាន និង សាធារណរដ្ឋកូរ៉េ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

លោក បានបញ្ជាក់ថា «បើរឿងជេរគ្នា រឿងផ្ទៃក្នុង ពូកែណាស់ ១០-២០ ទៅ៣០ ខេ ប៉ុន្ដែនិយាយរឿងការអប់រំ ធ្វើមិនដឹង ធ្វើមិនលឺ តើពេលណាយុវជនរៀបចំកែឡើងវិញ? បបួលផឹកអត់អវត្តមានទេ តែបបួលមករៀន យុវជនគឺអត់ចូលចិត្ត»។

លោក បន្ដថា យុជនកូរ៉េម្នាក់ ស្មើនឹងយុវជនកម្ពុជា ៥នាក់ ហើយសម័យមុន ចិន ៧នាក់ ស្មើនឹង អ៊ីស្រែលម្នាក់ ផ្ទុយទៅវិញ កូរ៉េ-ចិន ម្នាក់ ស្មើនឹងអាស៊ាន ៥នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ