ភ្នំពេញ ៖ ដោយឈរលើស្មារតី «ខ្មែរជួយខ្មែរ» ក្នុងខែតុលា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការបរិច្ចាគទឹកប្រាក់សរុបចំនួន ៣៧៤ ៣២៤ ១០០ រៀល (ជាង៩ម៉ឺនដុល្លារ) និង ៦៦៣ ៥៦២ ដុល្លារអាមេរិក។
ថវិការទាំងនេះជាការបរិច្ចាគពីសប្បុរសជនចំនួន ៥ ២៧៦ រូប, ពីកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ និងថវិកាទទួលបានពីហិបបរិច្ចាគនៅតាមគោលដៅចំនួន០៤ទីតាំង។
ក្នុងចំណោមសប្បុរសជនទាំង ៥ ២៧៦ រូប មានសប្បុរសជនជា សមាជិកកិត្តិយស ចំនួន១១ រូប, សមាជិកគាំទ្រ ចំនួន ៤ ៦៦៤ រូប, សប្បុរសជនផ្សេងៗ ចំនួន ៦០១ រូប។
មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យ កុមារជាអនាគតរបស់កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានានូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា៕EB