លោក នេត សាវឿន ណែនាំ ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ត្រូវចាត់វិធានការយ៉ាង ម៉ឹងម៉ាត់ នៅគ្រប់គោលដៅប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ភ្នំពេញ ៖ លោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំឲ្យ ស្នងការដ្ឋា ននគរបាល រាជធានី-ខេត្ត ត្រូវចាត់វិធានការយ៉ាងម៉ឹងម៉ាត់ នៅគ្រប់គោលដៅប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ និងគោលដៅកំសាន្ដសប្បាយនានា ផងដែរ។
យោងតាមសេចក្ដីណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ លោក នេត សាវឿន បានឲ្យដឹងថា ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ត្រូវយកចិត្តទុកដា ក់បង្កើនការក្ដាប់ និងវិភាគវាយតម្លៃនូវសភាពការណ៍ និងព័ត៌មាននានាពាក់ព័ន្ធសន្ដិសុខ និងសណ្ដាប់ ធ្នាប់សង្គម ជាពិសេស សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្ម និងសកម្មភាពល្មើសច្បាប់ផ្សេងៗទៀត ដើម្បី ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។
លោក បន្ដថា ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ត្រូវជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ឲ្យបានសកម្មផុលផុស និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានហ្មត់ចត់ នូវ មុខសញ្ញាគ្រប់ប្រភេទនៅតាមសហគមន៍ ភូមិ-ឃុំ ដោយប្រើប្រាស់នូវគ្រប់វិធានការ ដើម្បីបំបាត់ប្រសិទ្ធ ភាពជាងមុន មិនទុកឲ្យមុខសញ្ញាមានឱកាសធ្វើសកម្មភាពបង្កអសន្ដិសុខ ឬគ្រោះថ្នាក់ដល់អាយុជីវិត និងបង្កមហន្ដរាយដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ។
លោក នេត សាវឿន ក៏បានបញ្ជាក់ថា «ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ត្រូវចាត់វិធា នការការពារយ៉ាងម៉ឹងម៉ាត់ គ្រប់គោលដៅប្រារព្ធពិធីបុណ្យ និងគោលដៅកំសាន្ដសប្បាយនានា ដូចជា ៖ ទីវត្តអារ៉ាម ប្រាង្គប្រាសាទ រមណីដ្ឋាន ព្រមទាំងបង្កើនកិច្ចការពារសន្ដិសុខ និងធានាសុវត្ថិភាពថ្វាយ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ដែលយាងនិងអញ្ជើញទៅចូលរួមពិធីបុណ្យ។ទន្ទឹម នោះត្រូវយកចិត្តទុកដាក់យាមកាម ល្បាតការពារផ្ទះសម្ដែងទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលធ្វើដំណើរ ទៅស្រុកកំណើត ឬទៅសម្រាកកំសាន្ដនៅតាមតំបន់នានាទាំងគ្រួសារ»៕EB