ក្រសួងសុខាភិបាល ហាមឃាត់គណនីហ្វេសប៊ុកចំនួន១២ កំពុងផ្សព្វផ្សាយលក់ អាល់កុល ជែល និងផលិតសម្លាប់មេរោគដទៃទៀត
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានជូនព័ត៌មាន ស្ដីពី ការហាមឃាត់គណនីហ្វេសប៊ុកចំនួន១២ ដែលកំពុងផ្សព្វផ្សាយលក់ អាល់កុល ជែល និងផលិតសម្លាប់មេរោគដទៃទៀត គ្មានលេខទិដ្ឋាការ ឬបញ្ជីកា ឬប្រវេទន៍ពីក្រសួងសុខាភិបាល។
យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមការពិនិត្យឃើញ លើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីចំនួន១២ ឈ្មោះរួមមាន៖ ១. SivLeang ២.ឃ្លាំងហួរមករា ១៦៨ ៣.ពិភព Online ៤.SAMBO Express ៥.Fat Lady Brand Hong Kong Fashion ៦.១៦៨ Online ៧.ទីផ្សារបោះដុំ អាល់កុល-ម៉ាស់ ៨.បោះដុំ និងលក់រាយក្រដាសជូតមាត់ ក្រដាសបង្គន់ និងក្រដាសអនាម័យគ្រប់ប្រភេទ ៩.សេង សេង ១០.ញឹម សុខង៉ែត ១១.Tek Punlork ១២.មានលក់អាល់កុលកាន ៩៧ភាគរយ និងគណនីបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនទៀត កំពុងផ្សព្វផ្សាយលក់ អាល់កុល ជែល និងផលិតសម្លាប់មេរោគដទៃទៀតជាច្រើនប្រភេទ យ៉ាងអនាធិបតេយ្យ ដោយគ្មានលេខទិដ្ឋាការ ឬបញ្ជីកា ឬប្រវេទន៍ពីក្រសួងសុខាភិបាលឡើយ៕EB