សៀមរាប ៖ លោក W. Patrick Murphy (ប៉ាទ្រីក ម៉ូហ្វី) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានសម្ដែងការសោកស្ដាយជាមួយប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

លោក W. Patrick Murphy បានប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសលោកចូលរួមសន្និសីទស្ដីពីឧក្រិដ្ឋកម្មលើកុមារ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២  នៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា សៀមរាប។

លោកឯកអគ្គរដ្ឋទូត បញ្ជាក់ថា ស្ថានទូតបានតាមដានស្ថានភាពគ្រោះទឹកជំនន់នៅកម្ពុជា ដោយយកចិត្តទុកដាក់ និងបានផ្តល់ថវិកាបន្ទាន់ តាមរយៈអង្គការដៃគូចំនួន ១០ម៉ឺនដុល្លារ សម្រាប់ជួយប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះធ្ងន់ធ្ងរ។ 

ជាមួយគ្នានេះ លោក W. Patrick Murphy បានចូលរួមសោកស្ដាយ និងការព្រួយបារម្ភ ជាមួយប្រជាជនកម្ពុជា ដែលបានបាត់បង់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិ ដោយសារជំនន់ទឹកភ្លៀងនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ