ក្រសួងសេដ្ឋកិច្ច ៖ ក្រុមហ៊ុនចំនួន៨ បង្កើតជាក្រុមសម្ព័ន្ធ ដើម្បីផ្ដល់សេវា ធានារ៉ាប់រងសុខភាព លើជំងឺកូវីដ-១៩ ចំពោះអ្នកដំណើរបរទេស
4 ឆ្នាំ មុន
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា មានក្រុមហ៊ុនធានារ៉ាប់រង ចំនួន៨ និងក្រុមហ៊ុនធានារ៉ាប់រងបន្ដ ចំនួន១ បានចូលរួមគ្នា បង្កើតជាក្រុមសម្ព័ន្ធធានារ៉ាប់រង (Insurance Consortium) ដើម្បីផ្ដល់សេវាធានារ៉ាប់រងសុខភាព លើជំងឺកូវីដ-១៩ ចំពោះអ្នកដំណើរបរទេស ដែលចូលមកប្រទេសកម្ពុជា។
យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា «ដើម្បីចូលរួមគាំទ្រ និងសម្រួល ដល់ការអនុវត្តវិធានការនេះ ឲ្យមានប្រសិទ្ធិភាព និងដំណើរការ រលួន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការសហការជិតស្និទ្ធ ជាមួយសមាគមធានារ៉ាប់រងនៅកម្ពុជា ក្នុងការសម្របសម្រួល ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ ដែលមានចំណាប់អារម្មណ៍ ក្នុងការផ្ដល់សេវាធានារ៉ាប់រងសុខភាព លើជំងឺកូវីដ-១៩នេះ»៕EB