ភ្នំពេញ ៖ គណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ នឹងបើកកិច្ចប្រជុំពេញ អង្គក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១២ សីហា នេះបានឲ្យដឹងថា របៀបវារៈនៃកិច្ចប្រជុំរួមមាន ៖
១-សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីដំឡូងមី ២០២០-២០២៥ ។
២-សេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហ កម្មកម្ពូជាឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០១៧-២០១៨។
៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រម ពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ន នីតិប្បញ្ញត្តិ
៣.១- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ។
៣.២- សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មក្រុងគីហ្កាលី នៃពិធីសារម៉ុងរ៉េអាល់ ស្តីពីសាធាតុបំផ្លាញ ស្រទាប់អូហ្សូន ។
៣.៣-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិក នៃអនុសញ្ញាមីណាម៉ាតាស្តីពីបារ៉ត ។
៣.៤- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ អនុសញ្ញាស្តីពីបត្យាប័ន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង ។
៣.៥-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី៕EB