ភ្នំពេញ ៖ លោក ឌី ខាំប៉ូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួង អប់រំនឹងប្រកាស អំពី ការបើកសាលារៀនឡើងវិញ នៅក្នុងសប្តាហ៍នេះ ដោយពេលក្រសួង កំពុងរៀបចំឯកសារ។

លោកបន្ដថា ការប្រកាសរបស់ក្រសួងអប់រំនេះ នឹងអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញ នៅថ្ងៃណាមួយជាក់លាក់នោះទេ ដោយលោកក៏មិនទាន់ទទួលបានព័ត៌មាននេះច្បាស់ដែរ ដែលត្រូវរង់ចាំការប្រកាសសម្រេចរបស់ក្រសួងសិន។

សូមជម្រាបថា ការបើកសាលារៀនឡើងវិញ មាន៣ដំណាក់កាល រួមមាន ៖ដំណាក់កាលទី១ សាលារៀន មានស្តង់ដារសុវត្ថិភាពខ្ពស់ ,ដំណាក់កាលទី២ សាលារៀនមានស្តង់ដារមធ្យម និង ដំណាក់កាលទី៣ សាលារៀនមានស្តង់ដារអប្បបរមា។

សូមរំលឹកថា កាលពីខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទទ្វារសាលារៀន ដោយដាក់ឲ្យចូលវិស្សមកាល ឬឈប់សម្រាកមុនកាលកំណត់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ