ភ្នំពេញ ៖ នៅចំពោះមុខបណ្ដាមេដឹកនាំពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យចាត់ទុកវ៉ាក់សាំងជំងឺកូវីដ-១៩ជាទំនិញរួមរបស់មនុស្សជាតិនៅលើពិភពលោក ខណៈស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាមិនមានភាពធ្ងន់ធ្ងរទេដោយសារមិនមានការឆ្លងនៅក្នុងប្រទេស មានតែករណីនាំចូលពីខាងក្រៅតែប៉ុណ្ណោះ។

ក្នុងមហាសន្និបាទ នៃក្ដីសង្ឃឹមក្រោមប្រធានបទ «ការកសាង និងបង្កើតជាតិយើង នៅក្នុងពិភពលោក ក្រោយវិបត្តិកូវីដ-១៩ ការពឹងពាក់អាស្រ័យ គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃស កល» នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ជំងឺកូវីដ-១៩បាននិង កំពុងគំរាមកំហែងដល់របៀបរស់នៅប្រចាំថ្ងៃ ទំនៀមទម្លាប់ ជីវភាព អាយុជីវិត សេដ្ឋកិច្ច និងសង្គមទាំង មូលនៅបណ្ដាប្រទេសនៅលើសកលោកទាំងមូល។មកដល់បច្ចុប្បន្នគ្មាននរណាដឹងថា ពេលណាវិបត្តិជំ ជំងឺនេះនឹងបញ្ចប់នោះឡើយ ហើយក៏គ្មានអ្នកណាអាចទស្សន៍ទាយអំពីផលប៉ះពាល់នៃជំងឺនេះមកលើ គ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅរបស់សង្គមជាតិនីមួយៗ ទាំងសេដ្ឋកិច្ច នយោបាយ និងរបៀបរបបសង្គម បានជាក់ច្បាស់នោះដែរ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សម្រាប់កម្ពុជាយើងអាចវាយតម្លៃបានថា ស្ថានភាពជំងឺ កូវីដ-១៩ មិនមានភាពធ្ងន់ធ្ងរទេដោយសារមិនមានការឆ្លងនៅក្នុងប្រទេស មានតែករណីនាំចូលពី ខាងក្រៅ និងពុំទាន់មានការស្លាប់បាត់បង់ជីវិតម្នាក់នៅឡើយទេ។ដូចប្រទេសដទៃដែរ កម្ពុជាបានដាក់ ចេញនូវវិធានការជាច្រើនប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត និងហ្មត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករា លដាលនៃជំងឺកូវីដ-១៩ ដោយបានចែកជាបីសមរភូមិ ៖ទី១-ការទប់ស្កាត់មិនឲ្យមានការបន្ដនាំជំងឺចូល មកកម្ពុជា ,ទី២-ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និងទី៣-ការព្យាបាលអ្នកដែលបានឆ្លង ជំងឺកូវីដ-១៩»។

ជាងនេះទៀត សម្ដេចតេជោ យល់ថា ការប្រយុទ្ធជំងឺកូវីដ-១៩នេះ ក៏ដូចជា ការស្ដារឡើងវិញនូវសង្គម សេដ្ឋកិច្ចក្រោយពីវិបត្តិនៃជំងឺនេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ។កិច្ចការ នេះទាមទារនូវការពង្រឹងកិច្ចសហប្រតិបត្តិការជាអន្ដរជាតិលើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅ និងទូលំទូ លាយ។បានន័យថា សកលលោកទាំងមូលត្រូវតែពួតដៃគ្នាប្រែក្លាយការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទៅជា សមរភូមិរួម ។

សម្ដេចតេជោ បន្ដថា ការរាតត្បាតនៃជំងីកូវីដ-១៩ បាននាំមកនូវបញ្ហាប្រឈមមួយចំនួន ដែលមិនធ្លាប់មានពីមុនមក ដូចជា បញ្ហាសុវត្ថិភាពសុខភាពសាធារណៈ ការបង្អាក់ការប្រមូលផ្ដុំ និងកិច្ចដំណើរការនៃច្រវាក់ផ្គត់ផ្គង់ សកលជាដើម ដែលប្រការទាំងអស់នេះកំពុងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះជីវិតសង្គម និងការ ធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោក។ក្នុងបរិការណ៍នេះ ការឆ្លើយតបរួម និងសាមគ្គីភាពជាសកលសំដៅ គាំទ្រពហុភាគីនិយមរឹតតែមានភាពចាំបាច់ស្រួចស្រាលឡើងថែមទៀត។ក្នុងស្មារតីនេះ ទន្ទឹមនឹងការ រង់ចាំភាពជោគជ័យដំបូងបំផុតនៃការផលិតវ៉ាក់សាំង កម្ពុជាសូមអំពាវនាវឲ្យចាត់ទុកវ៉ាក់សាំងនេះ ជាទំនិញរួមសម្រាប់សកលលោក (global common goods) ដែលប្រជាជនគ្រប់រូប នៅគ្រប់ទិសទីអាច ទទួលបាន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ