ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជន និងកីឡាយុវជន  បានឯកភាពគ្នា អនុញ្ញាតឲ្យសាលារៀនដែលមានលក្ខណៈស្តង់ដាបើកជាបណ្ដើរឡើងវិញ នៅក្នុងខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ដោយត្រូវគោរពទៅតាមលក្ខខណ្ឌរបស់ក្រសួងសុខាភិបាល។ 

លោក រស់ វាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ការបើកដំណើរ ការសាលារៀនទាំងអស់ឡើងវិញគឺនឹងប្រព្រឹត្តទៅតាមបីដំណាក់កាល ដោយដំណាក់ កាលទី១ ដោយផ្តោតសាលារៀនស្តង់ដារសុវត្ថិភាពខ្ពស់ ដំណាក់កាលទី២ សាលារៀនស្តង់ដារមធ្យម និងដំណាក់កាលទី៣ សាលារៀនមានស្តង់ដារអប្បបរមា។

លោកបានបញ្ជាក់ថា ក្រសួងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខា ភិបាលនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិភាក្សាលើវិធានការសុខមាលភាព និងកត្តាសង្គម សេដ្ឋកិច្ច ដើម្បីធានាការបើកសាលារៀនឡើងវិញ ប្រព្រឹត្តិទៅដោយរលូនមិន ប្រឈមហានិ ភ័យនៃជំងឺ កូវីដ-១៩។

ចំណែក លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ជាជំហាន ដំបូងក្រសួងនឹងបើកសាកល្បងសាលាអន្តរជាតិ ចំនួន១៥ ដែលមានស្តង់ដាខ្ពស់ ដូចជា សាលាភាសាជប៉ុន អង់គ្លេសអាមេរិកាំង និងបារាំងជាមុនសិន ដែលមានសិស្ស ប្រមាណ ២ម៉ឺននាក់។ ប៉ុន្តែមុននឹងបើកសាលានីមួយៗ ត្រូវដាក់ពាក្យ ស្នើសុំបើកសាលា រៀនឡើងវិញ ដើម្បីឲ្យក្រុមការងារក្រសួងចុះវាយតម្លៃនិងពិនិត្យមើលសាលាទាំងនោះ ស្របតាមស្តង់ ដារនិងតាម ការណែនាំរបស់ក្រសួងសុខាភិបាលមុននឹងឈានទៅដល់ការចុះអនុស្សារណៈអនុញ្ញាជាផ្លូវការ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ