រតនៈគិរី ៖ អង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife International Cambodia Programme) បានឲ្យដឹង នៅថ្ងៃទី២៤ ខែវិច្ឆិកានេះថា ក្នុងរដូវកាលពងកូនឆ្នាំ២០២០នេះ ក្រុមការងារបានរកឃើញសំបុកសត្វកសបានចំនួន ៤សំបុកហើយ នៅដែនជម្រកសត្វព្រៃលំផាត់។ កាលពីឆ្នាំ២០១៩ សំបុកសត្វនេះចំនួន៨ត្រូវបានរកឃើញ។
សត្វកុកពាក់អំបោះ ឬសត្វកស គឺប្រភេទបក្សីកំពុងរងគ្រោះ។ សត្វនេះមានវត្តមាន និងពងកូនជាប្រចាំនៅដែនជម្រកសត្វព្រៃលំផាត់។ ដែនជម្រកសត្វព្រៃលំផាត់ជាជម្រកនៃបក្សីជាតិ កម្ពុជា។
អង្គការដដែលបានបន្តថា ការបាត់បង់ទីជម្រក (ពងកូននិងរកចំណី) និងការរំខានដោយសកម្មភាព មនុស្សជាដើម។ ជាមួយគ្នានេះ អង្គការជីវិតសត្វស្លាបអន្តរជាតិ អំពាវនាវឲ្យមានការចូលរួមការពារ ដែនជម្រកសត្វព្រៃ លំផាត់ទាំងអស់គ្នា៕EB