ថ្ងៃទី២ មីនា ! កម្ពុជា នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២៣៤.០០០ដូស ពីប្រទេសឥណ្ឌា
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ កម្ពុជានឹងទទួលវ៉ាក់សាំងអា ស្ដ្រាហ្សឺណិការ (AstraZeneca /SII) ចំនួន៣២៤.០០០ដូស ដែលទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា។
យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា «ក្រសួងសុខា ភិបាល ព្រមទាំងអង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសែហ្វ (UNICEF) ប្រចាំនៅកម្ពុជា សូមគោរព ជម្រាបជូន សាធារណជនទាំងអស់ឲ្យបានជ្រាបថា នៅល្ងាចនៃថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំងអាស្ត្រាហ្សឺណិកា (AstraZeneca /SII) ចំនួន៣២៤.០០០ដូស ដែលបានទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា នឹងត្រូវបានដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ»។
ក្រសួងបន្ដថា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងអញ្ជើញចូលរួមក្នុងពិធីប្រគល់ -ទទួល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពេលវ៉ាក់សាំងនេះមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការប្រគល់ពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាព ពិភពលោកប្រចាំកម្ពុជា និងលោកស្រី រុក ឲ្យូហ្សេត (Ms. Foroogh Foyouzat) តំណាងអង្គការយូនីសេហ្វប្រចាំ កម្ពុជា ដែលពិធីនេះ ក៏នឹងមានវត្តមានចូលរួមពីមន្ត្រី ជាន់ខ្ពស់របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងយូនីសេហ្វ ផងដែរ។
ក្រសួងក៏បានបញ្ជាក់ថា វ៉ាក់សាំងដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ គឺជាចំនួនវ៉ាក់សាំង ជាលើកដំបូង ដែល ផ្តល់ជាជំនួយឲ្យប្រទេសកម្ពុជាពីមជ្ឈមណ្ឌលកូវាក់ (COVAX Facility) ហើយវ៉ាក់សាំងក្នុងបរិមាណដទៃទៀត នឹងបន្ត ដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់នៅពេលក្រោយទៀតជាដំណាក់ៗ នៅក្នុងឆ្នាំ២០២១នេះ។ មជ្ឈមណ្ឌលកូរ៉ាក់ (COVAX Facility) គឺជាកិច្ចខិតខំប្រឹងប្រែងសកលដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួលផ្តល់ឲ្យ ប្រទេសទាំងអស់នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺ កូវីដ-១៩ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ក្រសួងសុខាភិបាល ក៏បានលើកឡើងទៀតថា មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដឹកនាំដោយអង្គការ GAVI, CEPI, និងអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូជាមួយនឹងអង្គការយូនីសេហ្វ (UNICEF)។ កម្ពុជា គឺជាប្រទេសមួយ ដែលស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបាន វ៉ាក់សាំងពីមជ្ឈមណ្ឌលកូវាក់ (COVAX Facility)នេះ៕EB