ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ បានចុះទៅសួរសុខទុក្ខពលរដ្ឋដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាពក្នុងខណ្ឌដង្កោ។ នាឱកាសនោះដែរ សម្តេចតេជោ មិនទាន់ចង់ឆ្លើយតប ទៅមតិលើកឡើងថា លុបបឹងទើបមានទឹកជំនន់។
សម្តេចតេជោ មានប្រសាសន៍ថា «ខ្ញុំមិនចង់ឆ្លើយតបអ្នកណាទេ ប៉ុន្តែខ្ញុំចង់ពន្យល់ប្រជាពលរដ្ឋ»។
សម្តេចតេជោ បានទាញហេតុផលថា ទឹកជំនន់បច្ចុប្បន្ននៅកម្ពុជា គឺមកពីកត្តាគ្រោះមហន្តរាយសុទ្ធសាធ។
សម្តេចតេជោ បានលើកឡើងពីករណីនៅជប៉ុន និងអឺរ៉ុប ដែលជំនន់ទឹកភ្លៀង បានសម្លាប់មនុស្សជាច្រើន ដោយកត្តាទាំងនោះ មិនមែនមកពីការលុបបឹងនោះឡើយ៕EB