កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែបសាស នានានា ជាបណ្ដោះអាសន្ន ក្នុងរយៈពេល២សប្ដាហ៍ ក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

តាមលិខិតរបស់ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ថា «ដើម្បីបង្កលក្ខណៈដល់មន្ដ្រីជំនាញ បន្ដការស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលមានហានិភ័យខ្ពស់ និងដើម្បីកាត់ផ្ដាច់ខែ្សចម្លងចូលក្នុងសហគមន៍ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការណែនាំដល់លោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុក លោក-លោកស្រីមេឃុំ-ចៅសង្កាត់ ក្នុងខេត្តកំពង់ចាម ត្រូវតែផ្អាកជាបណ្ដោះអាសន្ននូវការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីមង្គលការ ពិធីជប់ លៀង និងការជួបជុំតាមបែបសាសនានានា ក្នុងរូបភាពប្រមូលផ្ដុំមនុស្សច្រើន ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ