ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការរកឃើញវិជ្ជមានជំងឹកូវីដ-១៩ ចំនួន១១៧ នាក់ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
ក្នុងនោះដែរ រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង១១៧នាក់ ក៏ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងជាប៉ះពាល់ជាមួយ អ្នកដទៃជាដាច់ខាត៕