ដូចអ្វីដែលក្រសួងធនធានទឹក និងឧតុនិយមបានធ្វើការព្យាករណ៍ និងជូនដំណឹងដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នទៅនឹងបាតុភូតធម្មជាតិដែលអាចបង្កជាខ្យល់កន្ត្រាក់ ក៏ដូចជាភ្លៀវផ្គររន្ទះ  នៅរសៀលថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២០នេះ ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បានបក់បោកមកលើទីរួមខេត្តបាត់ដំបង ដែលបណ្តាលអោយរលំដើមឈើ និងធ្វើអោយដំបូងផ្ទះប្រជាពលរដ្ឋមួយចំនួនរងការខូចខាត។  

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រែប្រួលអាកាសធាតុ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៦ខែមេសានេះ ដោយសារតែកម្ពុជាបានទទួលនិងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបលើផ្ទៃដី ជាមួយខ្យល់បក់មកពីសមុទ្រចិនខាងត្បូង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ