នៅថ្ងៃត្រង់ ទី១៣ ខែមិថុនា ឆ្នាំ២០២០ នេះ យោងតាមរយៈគេហទំព័រផេកហ្វេសប៊ុកជាផ្លូវការរបស់ អាជ្ញាធរជាតិអប្សរា បានធ្វើការបង្ហោះពីទិដ្ឋភាពជាច្រើនសន្លឹកអំពីសកម្មភាពក្រុមការងារអាជ្ញាធរជាតិអប្សរា បានបោសសំអាតអនាម័យ បរិស្ថាន និងស្រោចទឹកដើមឈើនៅបរិវេណរមណីយដ្ឋានអង្គរ។

ដោយកម្មករសម្អាតអនាម័យតាមប្រាសាទ នៅបំពេញការងារធម្មតា មានការការងារបាញ់លាងសំអាត ការប្រមូលសំរាម កាត់ស្មៅ ការស្រោចទឹកស្មៅ និងរុក្ខជាតិនានា លំអរក្នុងបរិវេណនៃប្រាសាទ ដែលសកម្មភាពទាំងនេះធ្វើឱ្យ ធម្មជាតិកាន់តែស្រស់បំព្រង និងខ្យល់អាកាសបរិសុទ្ធ សម្រាប់រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរណ៍មកទស្សនាសាជាថ្មី ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ