ភ្នំពេញ ៖ ក្រោយពីប្រជាពលរដ្ឋមួយចំនួនបានរិះគន់ថា ខេត្តកំពង់ចាមមានការបាក់ច្រាំងទន្លេ រហូត ដោយមូលហេតុមានការបូមខ្សច នោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការបកស្រាយវិញថា ការបាក់ច្រាំងទន្លេ នៅខេត្តកំពង់ចាមមានតាំងពីជំនាន់ លោក សុន សាមុត មកម្លេះ ដូច្នេះ សូមកុំរិះគន់បន្ដទៀត។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាព និងទិសដៅការងារ បន្តរបស់រដ្ឋបាល ខេត្តកំពង់ចាម នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា បានថ្លែងថា ការបាក់ច្រាំងនៅ ខេត្តកំពង់ចាម មិនមែនទើបតែបច្ចុប្បន្ននេះទេ បាក់តាំងជំនាន់លោក សុន សាមុត មកម្លេះ។

លោកបន្ដថា ភាគីពាក់ព័ន្ធក៏បន្ដទប់ស្កាត់កុំឲ្យបាក់ច្រាំងទន្លេផងដែរ។លោកថា  នៅខេត្តកំពង់ចាមប្រវែង១៩គីឡូម៉ែត្រ  ប្រឈមទៅនឹងបាក់ច្រាំង ។លោកថា ជាលទ្ធផលដោះស្រាយជូនប្រជាពលរដ្ឋ គឺមានតែធ្វើ ទប់កុំឲ្យបាក់បន្ដទៀត ហើយក៏ចំណាយថវិកាច្រើន ផងដែរ។

លោកបញ្ជាក់ថា គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកំពង់ បានធ្វើការទប់ច្រាំង មានប្រវែងប្រហែល១គីឡូម៉ែត្រតែប៉ុណ្ណោះ នៅតំបន់សំខាន់ៗ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ