ក្រសួងផែនការ បង្ហាញលេខ២ខ្សែដើម្បីរង់ចាំទទួលដោះ ស្រាយការងារកំណត់អត្ដសញ្ញាណកម្មគ្រួសារក្រីក្រ
4 ឆ្នាំ មុន
ក្រសួងផែនការបានរៀបចំលេខទូរស័ព្ទចំនួន២ខ្សែ ដើម្បីរង់ចាំទទួលដោះស្រាយ ការងារកំណត់អត្ដសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។ តាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ករណីមានគ្រួសារក្រីក្រ តាមរាជធានី-ខេត្ត បាត់ប័ណ្ណ ឬរហែកមិនអាចប្រើបាន ឬមិនអានបើកប្រាក់ឧបត្ថម្ភបាន សូមទូរស័ព្ទបន្ទាន់មកកាន់លេខ ០៩៥ ៣៦៣ ៦៨៨/ ០១២ ៣៩១ ០១៦៕SP