កម្ពុជាចូលរួមវេទិកានយោបាយក្រុមប្រឹក្សាភិបាលរដ្ឋមន្រ្តីអប់រំអាស៊ីអាគ្នេយ៍ តាមប្រព័ន្ធអេឡិចត្រូនិក៖ វិស័យអប់រំបន្ទាប់ពីចប់ជំងឺកូវីត១៩
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីភាពបើ កសន្និសីទថ្នាក់តំបន់តា មប្រព័ន្ធអេឡិចត្រូនិកស្ដីពី វេទិកានយោបាយក្រុមប្រឹក្សាភិបាលរដ្ឋមន្រ្តីអប់រំអា ស៊ីអាគ្នេយ៍ដោយ ផ្ដោតទៅលើយន្តការដែលទាក់ទងនឹងសុខភាពអាស៊ាននិងវេទិកាផ្សេងៗដើម្បីវាស់ស្ទង់ការប្រឆាំងកូវីដ១៩ និងជាខ្សែបន្ទាត់ដើម្បីគ្រប់គ្រងការរីករាលដាលកូវីដ១៩ ។
ថ្លែងក្នុងឨកាសនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសកម្ពុជាបានអនុវត្តនិងទំនាក់ទំនងជាមួយវិស័យសុខាភិបាលក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិដើម្បីប្រឆាំងកូវីដ១៩ ។ ជាក់ស្ដែង ក្រសួងអប់រំ យុវជន និងកីឡា មានគោលនយោបាយសំខាន់ៗចំនួន៣ ដើម្បីចូលរួមទប់ស្កាត់ការប្រឆាំងជំងឺកូវីដ១៩៖
១. ការឆ្លើយតបគោលនយោបាយ និងការអប់រំនៃការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩
២. ការអនុវត្តវិធីសាស្រ្តល្អៗដើម្បីគ្រប់គ្រងប្រព័ន្ធអប់រំ ក្នុងអំឡុងពេលការពារជំងឺកូវីដ១៩
៣. យុទ្ធសាស្រ្ត និងការណែនាំនាយកសាលា ការបើកសាលា និងការរៀនសូត្រនាពេលអនាគតក្រោយវិបត្តិកូវីដ១៩។
ការឆ្លើយតបគោលនយោបាយដ៏ត្រឹមត្រូវ យុទ្ធសាស្ដ្រ និងផែនការអាចខាតបង់យ៉ាងធ្ងន់ធ្ងរ និងចាប់យកឱកាសពីវិបត្ដិទៅជាឱកាសល្អដើម្បីទទួលបានសមភាពនិងប្រព័ន្ធអប់រំដែលមានគុណភាព។ ការឆ្លើយតបទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលបានជៀសការឆ្លងរាលដាលជម្ងឺកូវីដ១៩ បានអនុវត្តទាន់ពេលនិងមានប្រសិទ្ធភាពខ្ពស់៕