ភ្នំពេញ ៖ ភ្នំបឹង និងភ្នំទំព័រ ក្នុងខេត្តពោធិ៍សាត់ កំពុងក្លាយទៅជាតំបន់ទេសចរណ៍បែប ផ្សងព្រេងដ៏ពេញនិយមបំផុត ដោយសារមានទេសភាពស្រស់ស្អាត ដែលទាក់ទាញ ដល់ភ្ញៀវទេសចរ។យោងតាមការចេញផ្សាយ ក្រសួងព័ត៌មាន។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ភ្នំទាំងពីរនេះ ពោរពេញទៅដោយទេសភាពស្រស់ត្រកាល សម្រាប់អ្នកចូលចិត្ត ធ្វើទេសចរណ៍បែប ផ្សងព្រេង ដោយមានព្រៃក្រាស់ៗធំៗនិងការលេងទឹកកម្សាន្តនៅលើខ្នងភ្នំ ។

លោកបានបន្តថា តំបន់ទេសចរណ៍ទាំងពីរនេះ ត្រូវបានរៀបចំឲ្យមានជាសហគមន៍ រួចរាល់ហើយ ដោយមានអ្នកនាំផ្លូវ ការបម្រើសេវាម្ហូបអាហារ ជាដើម ហើយសំរាប់ភ្ញៀវ ទេសចរ៥នាក់ត្រូវមានអ្នកនាំផ្លូវម្នាក់ ដោយក្នុង១ក្រុមត្រូវមាន សមាជិកចាប់ពី១៥នាក់ ឡើងទៅ ដោយត្រូវមានអ្នកនាំផ្លូវយ៉ាងតិច៥នាក់ ។

លោកបន្ថែមថា សំរាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមាន បំណងចង់ទៅលេងកម្សាន្ត នៅតំបន់ទេសចរណ៍បែបផ្សងព្រេងនេះនឹងទទួលបាននូវអារម្មណ៍ប្លែក អស្ចារ្យជាមួយទេសភាពក្នុងរដូវវស្សានេះ ។

សូមរំលឹកថា បញ្ជាក់ថា ភ្នំទំព័រ ស្ថិតនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងភ្នំបឹង ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលភ្នំទាំងពីរនេះមានទេសភាពមិនចាញ់គ្នានោះឡើយ ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ