បងប្អូនពិតជាបានធ្លាប់ស្គាល់និងធ្លាប់បានសណ្តាប់ហើយនៅបទ “កាដូគ្មានន័យ”ច្រៀងដោយ លោក មួនម៉ារ៉ា ដែលមានភាពល្បីល្បាញខ្លាំងណាស់កាលពីជាង១០ឆ្នាំមុន។

តារាចម្រៀងរូបនេះមានឈ្មោះបោះសំឡេងខ្លាំងក្នុងវិថីសិល្បៈចម្រៀងអំឡុងឆ្នាំ២០០០ និង២០០៣ ប៉ុន្តែបច្ចុប្បន្នតារាចម្រៀងរូបនេះហាក់បីដូចជាបាត់មុខពីសីល្បះចម្រៀងទាំងស្រុងតែម្តង ការចាកឆ្ងាយនេះបន្ទាប់ពីលោកបានរៀបការជាមួយកូនស្រីអ្នកជំនួញម្នាក់ នៅឯក្រុង ព្រះសីហនុ។

ដោយឡែលក្នុងពេលថ្មីៗនេះ លោក កូន ម៉ារ៉ា បានបង្ហោះរូបភាព១សន្លឹក នៅលើទំព័រហ្វេសប៊ុករបស់លោក ដែលជារូបសម្រាប់ដាក់លើអាល់ប៊ុមបទ ចម្រៀង "កាដូគ្មានន័យ"លើគម្របស៊ីឌី និងកាសែតម៉ាញ៉េ កាលពីឆ្នាំ១៩៩៩ ដែលសរសេរថា"នេះជារូបអាល់ប៊ុមបទ កាដូគ្មានន័យ លើគម្របស៊ីឌី និងកាសែតម៉ាញ៉េ របស់ខ្ញុំតាំងពីឆ្នាំ១៩៩៩! តើនៅចាំទេបងប្អូនប្រិយមិត្ត? ហើយអ្នកណាធ្លាប់បានទិញស្តាប់ខ្លះ? Like និង Share រំលឹកគ្នាលេង តោះ!"តាមរយៈការបង្ហោះរូបភាព និងសារទាំងនេះបានធ្វើឲ្យប្រិយ៍មិត្តនិងអ្នកគាំទ្រចូលShare និងធ្វើឲ្យអ្នកដែលធ្លាប់បានស្តាប់បទចម្រៀងរបស់លោកក្នុងអំឡុងកាលណោះនឹកឃើញនូវអនុស្សាយ៍វរីផ្សេងៗ ដែលធ្វើឲ្យអារម្មណ៍អ្នកគាំទ្រចូលComment បង្កប់អារម្មណ៍រវើរវាយយ៉ាងខ្លាំងផងដែរ៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ