ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ចំណតរថយន្ត ក្រោមដី នៅក្រោមសួនច្បារមុខ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបញ្ចប់ការសាង សង់រួច ដែលអាចចតរថយន្តបាន ចំនួន ៣៤០គ្រឿង មានបំពាក់សម្ភារៈសុវត្ថិភាពជាច្រើន ដើម្បីធានាសន្តិសុខ ផងដែរ។

សូជម្រាបថា ទីចំណតរថយន្ដក្រោមដីមួយនេះ ក្រៅពីអាចផ្ទុករថយន្តបានច្រើនរយគ្រឿង ថែមទាំងមានលក្ខណៈពិសេស នៃការសាងសង់ផងដែរ ជាមួយនឹងបច្ចេកទេសបែបទំនើប និងមានសុវត្ថិភាពខ្ពស់កម្រិតស្ដង់ដារ ចំនួន១០ចំណុច សំខាន់ៗ រួមមាន ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធសេនស័រសម្រាប់ចំណតរថយន្ត ប្រព័ន្ធការពារអគ្គីភ័យ ជណ្តើរយន្តសម្រាប់ជនពិការ ប្រព័ន្ធប្រកាសអាសន្ន ស្លាកសញ្ញា LED សម្រាប់សំគាល់ទីតាំងចំណត និងសញ្ញាគំនូស ប៉ុស្តិ៍មន្ត្រីសន្តិសុខត្រួតពិនិត្យ បន្ទប់ទឹកទូទៅ និងសម្រាប់ជនពិការ ប្រព័ន្ធបឺតផ្សែងរថយន្ត និងប្រព័ន្ធបូបទឹកទំនើបកម្មផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ