ក្រសួងអប់រំ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់បង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក នៅគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ
វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់ការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក នៅគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ(សាលាគរុកោសល្យ និងវិក្រឹតការខេត្ត) ត្រូវបានរៀបចំឡើង ក្នុងគោលដៅលើកកម្ពស់សមត្ថភាពគ្រូបង្រៀនលើការប្រើប្រាស់ឌីជីថលសម្រាប់ការរៀន និងបង្រៀនដែលជាតម្រូវការដ៏ចាំបាច់ខណៈដែលគ្រឹះស្ថានសិក្សានានាត្រូវបានបិទទ្វា ស្របតាមតាមចក្ខុវិស័យ របស់ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយប្រទេសទៅជាប្រទេសដែលមានសេដ្ឋកិច្ចបែបឌីជីថល។នេះបើតាមការឱ្យដឹងរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាអមដំណើរដោយប្រតិភូអប់រំ ក្នុងឱកាសនៃការចុះបំពេញបេសកកម្មនៅខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាលនេះនិងពិនិត្យមើលដំណើរការនៃវគ្គបណ្ដុះបណ្ដាល។
សូមជម្រាបថា ក្នុងឱកាសនោះក៏មានកម្មវិធីប្រគល់-ទទួលកុំព្យូទ័រជូនសាលាគរុកោសល្យភូមិភាគចំនួន១០គ្រឿង និងសាលាគរុកោសល្យ និងវិក្រឹត្តការខេត្ត ចំនួន១០គ្រឿងផងដែរ ដើម្បីគាំទ្រដល់ដំណើរការនៃការបណ្ដុះបណ្ដាលគ្រូ។ ក្រសួងអប់រំ សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនមិត្តហ្វូន ដែលបានភ្ជាប់បណ្ដាញអ៊ីនធឺណិតដើម្បីផ្គត់ផ្គង់ជូនដល់សាលាប្រើប្រាស់ដោយឥតគិតថ្លៃ៕SP