នៅទីបញ្ជាការហ្វឹកហ្វឺនយោធភូមិភាគទី៤ អូរកូនតឹង នៅថ្ងៃនេះ ដែលជា ថ្ងៃដំបូងសម្រាប់បាញ់គ្រាប់ពិតពលទាហានថ្មីក្របខ័ណ្ឌកងទ័ពជើងគោកឆ្នាំ២០២០ ចំនួន៣៩៥នាក់ ក្នុងនោះមានពលទាហានជាស្ដ្រីចំ នួន១១ នាក់ បានចូលរួមក្នុងការហ្វឹកហ្វឺនហើយ ដែលសម្រាប់ថ្ងៃដំបូងនេះ ជាមេរៀនទី១ គឺការហ្វឹកហ្វឺនបាញ់គ្រាប់ពិត ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២២ដល់ថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២០ នៅទីបញ្ជាការហ្វឹ កហ្វឺនយោ ធភូមិភាគទី៤ អូរកូនតឹង ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាប ។

ការហ្វឹកហ្វឺនដោយការបាញ់គ្រាប់ពិតនេះ មានចំនួន០២គោលដៅ គឺគោលដៅទី១. ចម្ងាយ១០០ម៉ែត្រ និងគោលដៅទី២. ចម្ងាយ១៥០ម៉ែត្រ ដោយប្រើប្រាស់កាំភ្លើងស្វ័យប្រវត្តិប្រភេទ AK-47 ។ ផ្អែកតាមល ទ្ធផលបណ្ដោះអាសន្ន នៃការត្រួតពិនិត្យលើពលទាហានចំនួន១០០នាក់ គឺលទ្ធផលពូកែចំនួន០៨នាក់ , គ្រាន់បើចំនួន៣២នាក់ , មធ្យមចំនួន៥៥នាក់ និង ធ្លាក់ចំនួន០៥នាក់ ។

ការហ្វឹកហ្វឺនដោយការបាញ់គ្រាប់ពិតនេះ បានប្រព្រឹត្តទៅ ក្រោមអធិ បតីភា     ពឯកឧត្ដមឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើង គោក និងជាមេបញ្ជាការរងយោធភូមិភាគទី៤ ។

ឯកឧត្ដមឧត្ដមសេនីយ៍ឯក ពៅ ហេង បានមានប្រសាសន៍ថា ការហ្វឹក ហាត់នេះ គឺដើម្បីឲ្យសិក្ខាកាមជាពលទា ហានបានយល់ពីតួនាទីនិ ងយុទ្ធវិធីបាញ់គ្រាប់ពិត មុនពេលពួកគាត់ចាកចេញពីសាលាហ្វឹកហ្វឺ នទៅកាន់តាមបណ្ដាអង្គភាពផ្សេងៗ គឺដាច់ខាតត្រូវតែមាន ការហ្វឹកហាត់ឲ្យបានខ្លាំងក្លា ស្របទៅតាមយុទ្ធសាស្ត្រ និង យុទ្ធវិធីក្នុង សមរភូមិ ព្រោះថាការហ្វឹកហាត់នេះ ដើម្បីពង្រឹងស្មារតី ឲ្យកងទ័ ពម្នាក់ៗមានភាពនឹងនរ ក្លាហាន មិនតក់ស្លុត មិនភ័យ និង មិនខ្លាចស មរភូមិក្នុងករណីមានស្នូរកាំភ្លើងជាក់ស្តែង ជាពិសេសធ្វើឲ្យពួកគា ត់មានស្មារតីរឹងមាំ ក្នុងការរកយុទ្ធវិធីសម្រាប់ការវាយបកទៅលើសត្រូវ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ពៅ ហេង បានសំណូមព រដ  ល់ពលទាហានទាំងអស់ សូមយកចិត្តទុកដាក់ក្នុងហ្វឹក ហាត់បា ញ់គ្រាប់ពិតឲ្យបានខ្ជាប់ខ្ជួន ដើម្បីឲ្យក្លាយខ្លួនជាអ្នកមានថ្វីដៃខ្លាំងពូកែ និងប្រសិទ្ធភាព ក្នុងការចូលរួមការពារទឹកដី ជាពិសេសត្រូវមានភា ពស្មោះត្រង់ចំពោះជាតិមាតុភូមិរបស់យើងទាំងអស់គ្នា ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ