ភ្នំពេញ ៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានមធ្យោបាយសរុបចំនួន ៩៦៣គ្រឿង ល្មើសច្បាប់ ក្នុងនោះមានម៉ូតូចំនួន ៧៤៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។

ដោយឡែក ក្នុងរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃ១ ដល់ថ្ងទី៨ ខែមិថុនា ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានមធ្យោបាយសរុបចំនួន ៩,៥១៥គ្រឿង ល្មើសច្បាប់ក្នុងនោះមានម៉ូតូចំនួន៧,៣២២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។

របាយការណ៍ដដែលបានវាយតម្លៃរយៈពេល៨ថ្ងៃ នៃខែមិថុនានេះ ឃើញថាការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ