នគរបាលរាជធានីភ្នំពេញ ស្រាយបំភ្លឺករណីពលរដ្ឋមួយចំនួនថា សមត្ថកិច្ចចាប់ផ្តើមផាកពិន័យទាំងមិនទាន់បានផ្សព្វផ្សាយ ណែនាំអប់រំ ដល់ប្រជាពលរដ្ឋអំពីច្បាប់នេះ
ដោយក្នុងរយ:ពេលប៉ុន្មានថ្ងៃនៃការចាប់ផ្តើមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក មានគណនីហ្វេសបុកមួយចំនួនតូចបានធ្វើការវាយប្រហារមកលើសមត្ថកិច្ចថាមិនបានធ្វើការផ្សព្វផ្សាយ ណែនាំអប់រំ ដល់ប្រជាពលរដ្ឋអំពីច្បាប់នេះ ជាពិសេសមានហ្វេសបុកមួយបានចុះផ្សាយថា ស្រុកខ្មែរចាប់ពិន័យប្រជាពលរដ្ឋ ឯស្រុកថៃផ្តល់មួកដោយមិនធ្វើការពិន័យ តាមពិតការណែនាំ អប់រំ ទាក់ទងករណីច្បាប់ចរាចរណ៍នេះត្រូវបានធ្វើឡើងជាយូរមកហើយ ។ជាក់ស្តែងកិច្ចការទាំងអស់នេះត្រូវបានសមត្ថកិច្ចពាក់ព័ន្ធចុះធ្វើការអនុវត្តតាមគោលដៅ ធ្វើការណែនាំអប់រំ ដោយមិនមានការផាកពិន័យរយ:ពេលមួយខែ តាំងពីកក្កដាឆ្នាំ២០១៩ មកម៉្លេះ ជាមួយនោះដែរ ក្នុងឆ្នាំ២០១៩ នៃយុទ្ធនាការចុះណែនាំអប់រំប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានចុះដោយផ្ទាល់ទាំងយប់ ទាំងថ្ងៃ ដើម្បីត្រួតពិនិត្យការងារនេះ ក្នុងឱកាសនោះដែរឯកឧត្តមស្នងការ ក៏ដូចជាក្រុមការងារក៏បានចែកជូនមួកសុវត្ថិភាពជាច្រើនដល់ប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ ដែលបើកបរដោយមិនពាក់មួកសុវត្ថិភាព ។គួរបញ្ជាក់ថា យុទ្ធនាការខែកក្កដា ឆ្នាំ២០១៩ មួយកសុវត្ថិភាពជាច្រើនពាន់មួកត្រូវបានចែកដោយមិនថ្លៃ ។ជាមួយគ្នានេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវឱ្យបងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាផងដែរ ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ