លោកគ្រូ អ្នកគ្រូ ឆ្នើមចំនួន៥រូប បានទទួលពានរង្វាន់ សម្ដេច តេជោ ហ៊ុន សែន និងប័ណ្ណសរសើរពីថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡាដើម្បីជាការលើកទឹកចិត្តដែលបានខិតខំប្រឹ ងប្រែងក្នុងការបំពេញភារកិច្ចការងារយ៉ាងអស់ពីកម្លាំងកាយចិត្តដែលការខិតខំប្រឹងប្រែងទាំងនោះចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ពិធីប្រគល់ពានរង្វាន់នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា។

សូមជម្រាបថា សម្រាប់ខេត្តកំពង់ចាម ជ័យលាភីទាំង៣រូបទទួលពានរង្វាន់សម្តេចតេជោហ៊ុនសែនរួមមាន ចំណាត់ថ្នាក់លេខ ១ ពានរង្វានគ្រូបង្រៀនល្អ ចំណាត់ថ្នាក់លេខ ២ គ្រូបង្រៀនល្អ ភាសាខ្មែរថ្នាក់ទី១-៣ ចំណាត់ថ្នាក់លេខ ៤ គ្រូ បង្រៀនល្អគណិតវិទ្យាថ្នាក់ទី១-៣ និងពានរង្វាន់សាលារៀនស្អាតចំណាត់ថ្នាក់លេខ៥ និង ទទួលបណ្ណសរសើរគ្រូបង្រៀនល្អគណិតវិទ្យា ថ្នាក់ទី១-៣ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ