ភ្នំពេញ ៖ នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោករកឃើញមធ្យោបាយល្មើសច្បាប់សរុប ចំនួន១,៣១៧គ្រឿង ក្នុងនោះមានម៉ូតូចំនួន១០០៥គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩នៅទូទាំងប្រទេស ។
យោងតាមរបាយការណ៍ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី ៧ មិថុនាបានឲ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ ៧ មិថុនា ការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោករកឃើញមធ្យោបាយល្មើសសរុបចំនួន៨,៥៥២រឿង ក្នុងនោះមាន ម៉ូតូចំនួន៦,៥៧៣គ្រឿងត្រូវបានផាកពិន័យ ។
របាយការណ៍ ដដែលបានវាយតម្លៃរយៈពេល ៧ថ្ងៃ នៃ ខែមិថុនានេះ ឃើញថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បាន ដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ EB