ភ្នំពេញ ៖ មូលនិធិបរិស្ថានសាកល(GEF) នឹងផ្ដល់ជំនួយដល់សហគមន៍ តំបន់ការពារធម្មជាតិ ចំនួន៥ ក្នុងខេត្តចំនួន៣ ដូចជា ខេត្តមណ្ឌលគិរី ខេត្តពោធ៍សាត់ និងខេត្តព្រះវិហារ ហើយជំនួយនោះនឹងផ្ដល់តាមរយៈ អង្គការសហប្រជាជាតិ UNDP សម្រាប់អភិវឌ្ឍសហគមន៍។ យោងតាមក្រសួងបរិស្ថាន។

តាមរយៈកិច្ចប្រជុំរវាង នាយកដ្ឋានជីវភាពសហគមន៍ និងគណៈកម្មការវាយតម្លៃថ្នាក់ជាតិ នាពេលថ្មីៗនេះ GEF នឹងផ្ដល់ជំនួយដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ៥ តាមរយៈកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា(UNDP)ដើម្បីអភិវឌ្ឍសហគមន៍ទាំងនោះ ។ 

តំបន់សហគមន៍ចំនួន៥ ដែលត្រូវអភិវឌ្ឍ រួមមាន សហគមន៍ ការពារធម្មជាតិ ភ្នំណាមលៀ និង មណ្ឌលយ៉ន ក្នុងខេត្តមណ្ឌលគិរី សហគមន៍ តំបន់ការពារធម្មជាតិ រាំងខ្វាវ និងភ្នំទំព័រ ក្នុង ខេត្តពោធិ៍សាត់ និងសហគមន៍ តំបន់ការពារធម្មជាតិ ជាំពេន ក្នុងខេត្តព្រះវិហារ ។ 

ក្នុងចំណោម សហគមន៍ទាំង៥ សហគមន៍ ចំនួន២ ដូចជា ភ្នំទំព័រ និងជាំពេន នឹងត្រូវបំពេញលក្ខខណ្ឌក្នុងការស្នើសុំ ឯកសារភាពពី ក្រសួងបរិស្ថាន លើការអនុញ្ញាតពង្រីកផ្ទៃដីព្រៃសហគមន៍លើទីតាំងគ្រោងធ្វើទេសចរណ៍ធម្មជាតិផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ