ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នាពេលថ្មីៗនេះ រវាងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិ ធម៌ ជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ក៏បានសម្តែងនូវក្តីបារម្ភ ចំពោះផលប៉ះពាល់នៃការរីករាលដាលជំងឺ កូវីដ-១៩ ទៅលើវិស័យ សេដ្ឋកិច្ច សង្គមកិច្ច ជាដើម។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា កម្ពុជា-ចិន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងគ្រប់ ជ្រុងជ្រោយរវាង កម្ពុជា និងចិន នាពេលកន្លងមក  ដោយរួមបញ្ចូលការអភិវឌ្ឍធនធាន មនុស្សការអនុវត្តច្បាប់ និងការពង្រឹងសន្តិសុខសង្គម។

ជាងនេះទៅទៀត កម្ពុជា-ចិន ក៏បានសម្តែងនូវក្តីបារម្ភ ចំពោះផលប៉ះពាល់នៃការរីករាលដាល នៃជំងឺ កូវីដ-១៩ ទាំងលើវិស័យសេដ្ឋកិច្ច ទាំងលើវិស័យសង្គមកិច្ច ហើយថ្នាក់ដឹកនាំទាំងពីរ ក៏បានបង្ហាញនូវការយកទឹកចិត្តក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីរួមចំណែកកាត់ បន្ថយផលប៉ះពាល់នៃជំងឺនេះ។

ឆ្លៀតឱកាសនោះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានសម្តែងនូវការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទ្វេភាគី ឲ្យកាន់តែរឹងមាំបន្ថែមទៀត តាមរយៈកិច្ចសហការលើការអនុវត្តច្បាប់ ការកសាងសមត្ថភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាអាទិ៍៕ EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ