USA ៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថា ចិន នឹងត្រូវបានគេចាក្នុងប្រវត្តិសាស្រ្តថា ជាអ្នកចម្លងរោគអោយពិភពលោក ដោយ ភ័ស្តុតាងដ៏ធំធេង បានបង្ហាញថាវីរុសកូរ៉ូណាពិតជាមានដើមកំណើតនៅក្នុងមន្ទីរពិសោធន៍មួយនៅប្រទេសចិនពិតមែន។ ការលើកឡើងបែបនេះបានដុតកម្តៅ បន្ថែមលើភាពតានតឹងជាមួយក្រុងប៉េកាំង ជុំវិញការឆ្លើយតបនឹងជម្ងឺឆ្លងCOVID-19 កន្លងទៅ លោកប្រធានាធីបតីសហរដ្ឋអាមេរិចលោកដូណាល់ត្រាំ  ធ្លាប់បានហៅប្រទេសចិនថា (China វីរុស) ដែលភាសានេះលោកចង់សំដៅថា ប្រទេសចិនគឺជាអ្នកបង្កើត និងចំឡងមេរោគនេះ នៅជុំវិញពិភពលោក។ការហៅរបស់ លោក ត្រាំបានធ្វើឲ្យថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជនចិន មិនពេញចិត្តជាខ្លាំង ហើយប្រទេសចិនបានចាត់ទុកពាក្យសំដីរបស់លោក ដូណាល់ត្រាំគឺជា ការមើលងាយមកកាន់ប្រទេសចិន និងមានចេតនា ទំលាក់កំហុសមកលើចិន។គួររំលឹកថា អង្គការសុខភាពពិភពលោក WHO ធ្លាប់បានអះអាងថា វីរុសកូរ៉ូណា ឬកូវីដ១៩មិនមែនមានប្រភពមកពីប្រទេសចិន ឬមកពីមន្ទីពិសោធន៍នៅក្នុងទីក្រុងវ៉ូហានប្រទេសចិននោះទេ ផ្ទុយទៅវិញ គឺវាមានប្រភពមកពី សត្វប្រចៀវទៅវិញទេ៕ ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ