ករណីបុរសពីរនាក់ស្លាប់ កាលពីថ្ងៃ ២៥.០៥.២០២០ នៅម៉ោង៦ ល្ងាចនៅក្នុងភូមិមួយ នៃឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជនរងគ្រោះដែល ស្លាប់មានឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ ឈ្មោះ ហុង សារ៉ាត ហៅ ប៉ែ អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិស្រែតាជ័យ ឃុំ អភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមកស្នាក់នៅធ្វើការ ភូមិស្រែកិន ឃុំ ត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ក្នុងហេតុការណ៍ខាងលើមានមនុស្ស៥នាក់បានហូបត្រីកំពតជាមួយគ្នា ប៉ុន្ដែអកុសល ២នាក់បានពុលជួយសង្រ្គោះមិនបានស្លាប់តែម្ដង ចំណែក ៣នាក់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា ជនរងគ្រោះបានរៀបរា​ប់ឲ្យដឹងថា ដំបូងឡើយពួកគាត់បាននាំ​គ្នាយកត្រីដែលអូស​បានយកម​កធ្វើម្ហូបដូ​ចសព្វមួយដង មិនដឹងថាត្រីកំពតអាចស​ម្លាប់មនុស្សបាន​នោះទេ​ គ្រាន់តែអាចម៍ត្រីកំពត ដែលធ្វើបោះចោលទៅលើដី ត្រូវសត្វ​មានល ឆ្កែ ស៊ី ក៏ត្រូវពុលស្លាប់ដែរ (មាន់ ៧ក្បាល,ឆ្កែ ១ក្បាល) ។

ជនរងគ្រោះដែលបានសង្រ្គោះទាន់ពេលវេលា ១.ឈ្មោះម៉ៅ សេង ហៅយាយឡច ភេទស្រីអាយុ ៥០ឆ្នាំ  ២.ឈ្មោះ វណ្ណ ស្រីពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ ៣ ឈ្មោះ វណ្ណ សម្ផស្ស ភេទប្រុស អាយុ១៧ឆ្នាំ ។

ជាមួយគ្នានេះស្នងការខេត្តអំពាវនាវដល់ពលរដ្ឋ ទូទាំងប្រទេស សូមមេត្ដាប្រុងប្រយ័ត្នបំផុតចំពោះអាហារប្រចាំថៃ្ង ពិសេសករណីត្រីកំពត នេះគឺមានមនុស្សពុលស្លាប់មិនតិចនាក់ទេកន្លងមក អ្នកខ្លះបានរស់រានមានជីវិតដោយសារតែការជួយសង្រ្គោះបានទាន់ពេលតែប៉ុណ្ណោះ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ