នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ លោកស្រី ហ៊ុន ស៊ីណាត បានសម្រេចប្តឹងតារាចម្រៀងល្បីឈ្មោះ ម៉េង កែវពេជ្ជតា ទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ចំនួន២បទល្មើស គឺបទ«បរិហារកេរ្តិ៍ជាសាធារណៈនិងបទញុះញង់អោយមានការរើសអើង»។
លោកស្រី ហ៊ុន ស៊ីណាត អះអាងក្នុងពាក្យបណ្តឹង ថាទង្វើរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា គឺជាការប្រមាថនិងធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់លោកស្រី ជាពិសេសធ្វើអោយសាធារណជន មានការភ័ន្តច្រឡំ ចោទប្រកាន់មកលើលោកស្រី អោយមានការរើសអើងក្នុងសង្គម ថែមទៀតផង។
ជាមួយគ្នានេះ លោកស្រី ហ៊ុន ស៊ីណាត បានសំណូមពរអោយតុលាការ ផ្តន្ទាទោសតារាចម្រៀង ម៉េង កែវពេជ្ជតា និងបក្ខពួកទៅតាមច្បាប់ និង សុំទាមទារសំណងជំងឺចិត្តតាមច្បាប់កំណត់៕SS