ទីបំផុតបុរសចៅខ្មែរ បានចម្រេចចិត្តចែកផ្លូវគ្នា ជាមួយនឹងគូស្នេហ៍ប្រុសដូចគ្នា ព្រោះដោយសារតែមូលហេតុ
បើនិយាយអំពី ចៅខ្មែរ ប្រិយមិត្ដប្រាកដជាស្គាល់យ៉ាងច្បាស់រួចមកហើយ ដែលរូបលោកគឺជាតារាហ្វេសប៊ុក និងជាអ្នកលក់ផលិតផលគ្រឿងសម្អាងដ៏មានប្រជាប្រិយភាព ហើយជានិច្ចកាល យើងតែងតែឃើញរូបលោក បានជួយទៅដល់ចាស់ៗ អ្នកក្រលំបាកក៏ដូចជាក្មេងកំព្រាៗជាច្រើន ព្រោះតែគាត់យល់ច្បាស់ពីការលំបាករបស់ពួកគេទាំងនោះ។
យ៉ាងណាមិញ កាលពីជាង១ឆ្នាំមុន ចៅខ្មែរ ក៏បានសម្រេចចិត្ដរៀបមង្គលការជាមួយនឹងបុរសម្នាក់ ដែលពួកគាត់ទាំងពីរ (មានភេទដូចគ្នា) និងបានរួមរស់នៅជាមួយគ្នា រហូតបង្កើតបានមុខជំនួញ រួមនឹងសមិទ្ធផលជាច្រើនផ្សេងទៀត ក្រោយឆ្លងកាត់ជីវិតជូរចត់ជាច្រើនរាប់មិនអស់ ដោយមានពេលខ្លះ អ្នកទាំងពីរគ្មានប្រាក់សម្រាប់ទិញម្ហូបបរិភោគទៀតផង។
ប៉ុន្ដែមនុស្សគិតមិនដូចទេវតាគិតនោះឡើយ ដោយកាលពីយប់ម្សិលមិញនេះ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ លោក ចៅខ្មែរ ក៏បានធ្វើការប្រកាសរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺរូបលោកបានសម្រេចចិត្ដចែកផ្លូវគ្នាជាមួយ ដៃគូរបស់ខ្លួនហើយ បន្ទាប់ពីការរស់នៅជាមួយគ្នា ក្នុងអំឡុងមួយរយៈពេលនេះ គឺមិនមានភាពចុះសម្រុងនឹងគ្នា។
យោងតាមរយៈសំណេររបស់ ចៅខ្មែរ បានសរសេរប្រាប់ឱ្យដឹងថា៖”វាល្មមដល់ពេលចែកផ្លូវហេីយ អស់ចិត្ត អស់កែ អស់ស្នេហ៍ អត់ទ្រាំ ខ្ញុំដេីរចេញ សុំតែវ៉ាលីខោសអាវ និង សេរីភាពទេ លុយ ឡាន មុខរបរ កូនប្រុស មាស ពេជ្រ ខ្ញុំប្រគល់ជូនទាំងអស់។ ខ្ញុំអាចនឹងមិនអន់ដល់ថ្នាក់ រកមនុស្សល្អជាងអ្នកបានទេ កុំគិតអោយសោះ។ ខ្ញុំនឹងបង្ហាញអ្នកថា ខ្ញុំជាចៅខ្មែរ ដែលអ្នកមិនដែលស្គាល់ពីមុន និងកន្លងមក”។
ចៅខ្មែរ ក៏បានបញ្ជាក់ប្រាប់ពីដើមហេតុ ដែលឈានរហូតទៅដល់ការចែកផ្លូវគ្នាជាមួយ ដៃគូរបស់ខ្លួន ទៅកាន់ចាស់ទុំទាំងសងខាង តាមរយៈការឆាត ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ដោយមានខ្លឹមសារថា៖”ម៉ាក់ កូនសម្រេចចិត្ដចែកផ្លូវគ្នាជាមួយ ខេមរិនហើយ។ យើងនៅជាមួយគ្នា មិនចុះសម្រុងគ្នាទេ។
ដើមហេតុគឺខ្ញុំ លួចលុយគាត់ ៣០ដុល្លារអោយគេ។ ខុសមកពីខ្ញុំទេម៉ាក់ មិនមែនគាត់ទេ។ ចឹង ខ្ញុំជាមនុស្សម្នាក់ពូកែចាយលុយអត់គិត អត់ត្រង់ ចឹងនៅជាមួយគាត់អ្នករិះថាំ អ្នកត្រង់ ត្រឹមត្រូវ អត់សមគ្នាទេ។ ចឹងម៉ាក់ និងប៉ា មកដឹងលឺផង ហើយខាងគ្រួសារកូន អត់អីទេ ចាំខ្ញុំហៅបងណា មកជួបម៉ាក់ដឹងលឺទៅ។ រឿងទ្រព្យសម្បត្ដិខ្ញុំសុំតែ ឡាន ៣៣០ និងលុយតែ ១មុឺនដុល្លារ ធ្វើដើមរកសុី សារជាថ្មីក៏បាន។ ចាំខ្ញុំធ្វើកិច្ចសន្យាផ្ទេរឡាន ផ្ទះឲ្យទាំងអស់ នៅថ្ងៃម៉ាក់ប៉ាមក”៕ RR