ប្រធានាធិបតីកូរ៉េខាងត្បូង បានព្រមានពីការចូលលុកលុយដោយវីរុសកូរ៉ូណាជាលើកទីពីរ ដែលរលកទីពីរនេះ ទំនងផ្តើមចេញពីការរាតត្បាតនៅក្នុងក្លឹបកម្សាន្តពេលរាត្រី។ លោកមូន ជែអ៊ីនបានរំលឹកឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន ការពារ ខណៈមនុស្សជិត២ពាន់នាក់ ដែលបានចូលលេងក្នុងក្លឹប កំពុងស្ថិតក្រោមការតាមដាន។ 

លោកមូន ជែអ៊ីនប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងសារទៅកាន់ប្រជាជាតិនៅថ្ងៃទី១០ខែឧសភាឆ្នាំ២០២០ ចំថ្ងៃខួបលើកទី៣នៃការឡើងកាន់តំណែងប្រធានាធិបតីរបស់លោក។ លោកបានលើកឡើងថា ចង្កោមវីរុសកូរ៉ូណាថ្មី ដែលអាចឆ្លងរាលដាលគ្រប់ពេលវេលា ហើយព្រមានពីរលកទីពីរនៃការឆ្លងរាលដាលនៃវីរុសកូរ៉ូណាឬកូវីដ-១៩ នៅចុងឆ្នាំ២០២០នេះ។

កូរ៉េខាងត្បូង ត្រូវបានចាត់ទុកជាប្រទេសគំរូមួយនៃការប្រយុទ្ធប្រឆាំង COVID-19 ដែលបានទប់ស្កាត់ការរាលដាលទាន់ពេលវេលា។ ប៉ុន្តែជាយ៉ាងណាក៏ដោយ ភាពភ័យខ្លាចបានកើតឡើងសារជាថ្មី ក្រោយរកឃើញករណីឆ្លងជាចង្កោមថ្មីមួយទៀតចេញពីតំបន់កម្សាន្តពេលរាត្រីនៃក្រុង Itaewon។

ករណីជាង៥០ បានជាប់ពាក់ព័ន្ធនឹងបុរស២៩ឆ្នាំម្នាក់ ដែលមានលទ្ធផលតេស្តវិជ្ជមាន ក្រោយចំណាយពេលដើរតាមក្លិបកម្សាន្ត និងរង្គសាលចំនួន៥ នៅក្រុង Itaewon កាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា ការរកឃើញតេស្តឃើញ៣៤ករណីបន្ថែមទៀតនៅថ្ងៃអាទិត្យនេះ នាំឲ្យកូរ៉េខាងត្បូង មានអ្នកឆ្លងសរុបដល់១០ ៨៧៤នាក់ ក្នុងនោះស្លាប់២៥៦នាក់ និងសះស្បើយ ៩ ៦១០នាក់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ