ក្រសួង នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះជនប្រើប្រាស់បណ្តាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីជូនដំណឹងមួយកាលពីល្ងាចថ្ងៃទី០៨ ខែឧសភានេះថា ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងឡើយចំពោះបុគ្គល ឬក្រុមជនទាំងឡា យណាដែលប្រើប្រាស់សារជាអក្សរ សំឡេង រូបភាពឬវីដេអូ តាមគេហទំព័រ ឬ បណ្តាញព័ត៌មានសង្គម បង្កឱ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀម ទម្លាប់ ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិ។
យោងតាមសេចក្តីណែនាំរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០២០ ស្តីអំពីការចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយ ឬការចែកចាយខ្លឹមសារព័ត៌មាន សារជាអក្សរ សំឡេង រូបភាព និងវីដេអូ និងទម្រង់ផ្សេងៗដែលបណ្តាលឲ្យមានផលប៉ះពាល់ចំពោះវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ។
សេចក្តីណែនាំបានបញ្ជាក់ថា ក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសង្កេតឃើញថាមានអ្នកប្រើប្រាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួនពិសេសអាជីវករតាមប្រព័ន្ធអនឡាញ អ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកសម្តែងក្រៅប្រព័ន្ធ បានផ្សព្វផ្សាយរូ បភាព សារជាអក្សរ សំឡេង និងវីដេអូប្រកបដោយអសីលញាណ ប្រាសចាកក្រមសីលធម៌ បង្កឲ្យមា នផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិ ជារឿយៗ។
ដើម្បីបញ្ចៀសនូវផលប៉ះពាល់នេះនិងរក្សាបាននូវសេចក្តីថ្លៃថ្នូរព្រមទាំងគុណតម្លៃក្នុងនាមជាពលរដ្ឋកម្ពុជា ក្រុមប្រឹក្សាវិន័យនិងលើកសរសើរសូមធ្វើការណែនាំដល់អ្នកប្រើប្រាស់គេហទំព័រ និងបណ្តាញទំ នាក់ទំនងសង្គមទាំងអស់ សូមបញ្ឈប់ នូវការផ្សព្វផ្សាយគ្រប់រូបភាពអក្សរ សំឡេង និងវីដេអូដែលមា នចរិតលក្ខណៈអាសអាភាស ស្រើបស្រាល អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ពណ៌សម្បុរ ដែលបង្កឲ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ សាសនា សេចក្តីថ្លៃថ្នូរ និងកិត្យានុភា ពស ង្គមជាតិ ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅជាកំហិត៕SP