យោងតាមរយៈគណនីហ្វេកប៊ុកបងប្រុស Somoeurn Kirirom ជាមន្ត្រីបរិស្ថានម្នាក់នៅ ឧទ្យានជាតិគីរីរម្យបានលើកឡើងថា៖“សួស្ដីព្រឹកថ្ងៃច័ន្ទសូមផ្ញើជូនបងប្អូនភ្ញៀវមួយចំនួនដែលបានមកលេងនៅឧទ្យានជាតិគីរីរម្យថាសំរាមដែលបងប្អូនយកមកពួកខ្ញុំរើសមិនចេះអស់ទេ” ។

ក្រោយពីបងប្រុសបានបង្ហោះរូបភាពប៉ន្មានសន្លឹកក្រោយមក បានធ្វើអោយអ្នកលេងនៅក្នុងបណ្ដាញសង្គមហ្វេកប៊ុក មានការខឹងសម្បារយ៉ាងខ្លាំងចំពោះអ្នកទេសចរមួយចំនួនតូច ដែលបានចោលសំរាមផ្ដេសផ្ដាស ដោយមិនចេះទទួលខុសត្រូវ គ្មានសីលធម៌ និងបង្ហាញពីចរិតខ្វះការអប់រំ។

គួរបញ្ជាក់ដែរថា គីរីរម្យគឺជាឧទ្យានជាតិមួយដ៏ល្បីល្បាញបំផុតនៅប្រទេសកម្ពុជា មានទេសភាពស្រស់ស្អាត អាកាសធាតុត្រជាក់ គ្របដណ្ដប់ដោយដើមឈើស្រស់បៃតងខ្ចី នៅដែនដីខេត្តកំពង់ស្ពឺ ក៏ប៉ុន្តែសំរាមនៅតែជាបញ្ហាប្រឈម ដូច្នេះសូមអោយបងប្អូនចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ