អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងផ្លាស់ប្តូរទីលានចាក់សំរាមពីខណ្ឌដង្កោ ទៅនៅតាម បណ្ដោយ ផ្លូវលេ ខ៥១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាលវិញ ដែលមានទំហំផ្ទៃដីប្រមាណពី២០ ទៅ ៥០ហិកតា ហើយទីតាំងចាក់សំរាមនៅក្នុងខណ្ឌដង្កោបច្ចុប្បន្ន និងរក្សាទុកជាទីតាំង សម្រាប់ផ្ទេរសំរាមវិញ។នេះបើតាមការបញ្ជាក់របស់លោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ច ប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានដេញថ្លៃក្រុមហ៊ុន ដឹកជញ្ជូនសំរាមចំនួនបីរួចហើយ ហើយក្រោយពីក្រុមហ៊ុនទាំងបីបានអនុវត្តន៍ការងាររបស់ខ្លួន ហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការក្តៅ ហើយចំពោះអ្នកដែលមិនបាន បង់ថ្លៃសំរាម នឹងមានវិធានការចំពោះអ្នកទុកដាក់ សំរាមអនាធិបតេយ្យផងដែរ។

នៅពេលដែលយើងផ្ទេរទៅកាន់ទីលានចាក់ សំរាមថ្មីហើយនោះ ទីតាំងចាក់សំរាមចាស់ក្នុងខណ្ឌដង្កោនឹងទុកជាកន្លែងផ្ទេរសំរាម។

ក្រៅពីនេះយើងក៏បានជ្រើសរើសយកទីតាំងផ្ទេរសម្រាមចំនួនបីផ្សេងទៀត នៅជាយ រាជធានីភ្នំពេញ ដែលក្នុងនោះនៅខណ្ឌព្រៃកព្នៅមាន២ទីតាំង ខណ្ឌសែនសុខមាន១ទីតាំង និងនៅខណ្ឌពោធិ៍សែនជ័យមាន១ទីតាំង។ ដោយសារបីទីតាំងនេះ ក៏កំពុងមានហានិភ័យ ដោយទីតាំងនីមួយៗមានសំរាមពេញហៀរ។

   

លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានឯកភាព ពីការយកចិត្ដទុកដាក់អនាម័យបរិស្ថានឱ្យបានល្អ។  ឯកឧត្ដមបន្ដថា រាល់ថ្ងៃនេះអាជ្ញាធរ ក៏កំពុងអប់រំបងប្អូនឱ្យចេះទុកដាក់សំរាម។ ដោយសារសព្វថ្ងៃនេះជំងឺកូវីដ-១៩ បាន និងកំពុងរាតត្បាតពេញពិភពលោក ហើយកម្ពុជា ជាក៏ជាប្រទេសមួយ បានប្រឈមនឹងបញ្ហានេះដែរនោះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ