ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងដល់បណ្ដា​ក្រុមហ៊ុន/សហ​គ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល)ទាំងអស់ ដែលបានចុះបញ្ជីត្រឹម​ត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ក្រសួងមហាផ្ទៃ ផ្នែករដ្ឋបាល​​ទូទៅ នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់​ឯកសណ្ឋានសញ្ញាសក្តិ និងសម្ភារផ្សេងៗរបស់មន្ដ្រីជាន់ខ្ពស់ មន្ដ្រីក្រមការ និងមន្ដ្រីពន្ធនាគារ សម្រាប់ប្រើប្រាស់ឆ្នាំ២០២០។នេះបើយោងតាមគេហទំព័ររបស់ក្រសួងមហាផ្ទៃ

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន /សហគ្រាស បំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ​អង្គភាព​លទ្ធកម្ម ផ្នែករដ្ឋបាលទូទៅ នៃអគ្គនាយកដ្ឋានភស្ដុភារ និងហរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលមានអាសយដ្ឋាន ក្នុងទីស្ដីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ តទៅ រៀងរាល់ម៉ោងធ្វើការ ឬទាក់ទងតាមទូរស័ព្ទលេខ ០២៣ ៧២៦ ០៤៥៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ