ភ្នំពេញ ៖ នារីម្នាក់ អត់ទ្រាំលែងបានកាត់កេរកាត់ខ្មាស សុខចិត្តទម្លាយរឿងរ៉ាវរបស់ខ្លួនចាញ់បោកបុរសម្នាក់ ដែលសន្យារៀនចប់រៀបការជាមួយ ចុងក្រោយស៊ីបាយបោកឆ្នាំង និងអំពាវនាវឲ្យមហាជនជួយចែករំលែកដើម្បីល្បីដល់បុរសនោះផងដែរ។

នារីម្នាក់ សុំលាក់គណនីហ្វេសប៊ុក បានធ្វើការបង្ហោះសារភ្ជាប់ជាមួយរូបភាពបុរសក្បត់ចិត្តកាលពីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះថា ចំណាំមុខវាទុកទាក់ទងខ្ញុំដំបូងវាលួងយើងថាពេលវារៀនចប់ មានការងារធ្វើនឹងរៀបការជាមួយ តែឥឡូវវាមានការងារ មានលុយ វាគេចវេះមិនជួប អានេះអាក្រក់ណាស់ដេកស៊ីចាយលុយយើងអស់រាប់ឆ្នាំ ចុងក្រោយវាស៊ីបាយបោកឆ្នាំង។

នារីរូបនេះ បានប្រកាសថា សូមបងប្អូន ដែលបានស្គាល់ជួយស៊ែអោយវាបានល្បីផង ហើយខ្ញុំខាតបង់ច្រើនណាស់ ចឹងហើយខ្ញុំលែងខ្មាសគេហើយ អ្នកឯងគ្មានចិត្តជាមនុស្សទេ គ្មានទំនួលខុសត្រូវអីបន្តិច រត់ចោលខ្ញុំទៅដោយគ្មានដំណឹងឆាតទៅខលទៅគ្មានការឆ្លើយតប។

នាងបានធ្វើការផ្ដាំផ្ញើថា ជាចុងក្រោយសូមផ្តាំទៅអ្នកឯងថា អ្នកឯងក៏មានបងប្អូនស្រី កូនស្រីអំពើដែលអ្នកឯងធ្វើមកលើខ្ញុំ គង់តែធ្លាក់ទៅលើសាច់ញាតិអ្នកឯងទេមិនយូរមិនឆាប់ មិនចាំជាតិក្រោយទេ។នេះគឺកម្មពារជាបណ្ដាសាខ្ញុំដាក់ទៅអ្នកឯង សូមជួយស៊ែខ្ញុំផង។

គួរបញ្ជាក់ថា ក្រោយពីធ្វើការបង្ហោះសារអមដោយរូបភាព បានប្រមាណ២ម៉ោងរួចមក នាងក៏បានលុបរូបថតបុរសជាប៉ូលិសនោះចោលវិញ រួមជាមួយលិខិតផ្សេងៗ និងបានHideសារចេញពីប្រូហ្វាល់ហ្វេសប៊ុករបស់ខ្លួនវិញផងដែរ៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ