(អ៊ីស្រាអែល)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសអ៊ីស្រាអ៊ែល លោក Benny Gantz កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថាប្រទេសរបស់លោក អាចនឹងបើកការវាយប្រហារត្រង់ៗ ទៅលើប្រទេសអ៊ីរ៉ង់ ប្រសិនបើមានករណីណាមួយ ល្មើសទៅនឹងច្បាប់អន្តរជាតិ ស្តីពីកម្មវិធីនុយក្លេអ៊ែរ នៅទីនោះកើតមានឡើង។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២២។

 

លោក Benny Gantz បាននិយាយថា« កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺជាអ្វីដែលយើងហៅថា ជាបញ្ហារបស់សកលលោកទាំងមូលឬ Global Problem» ហើយលោកបានថែមទាំងធ្វើការរិះគន់ ទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ទៀតផងដែរ ថាលទ្ធភាពនៃការធ្វើឲ្យវាដំណើរការឡើងវិញ ហាក់ដូចជាមិនសូវទទួលបានលទ្ធផល ឬអាចដំណើរការ ទៅមុខនោះឡើយ។

លោក Benny Gantz  ក៏បាននិយាយចំៗថា អ៊ីរ៉ង់គឺជាបញ្ហារបស់សកល ហើយវាមិនត្រឹមតែជាបញ្ហា របស់អ៊ីស្រាអ៊ែលប៉ុណ្ណោះនោះទេ។ ពួកយើងកំពុងរស់នៅប្រឈម ទៅនឹងហនិភ័យដូចនេះអ៊ីស្រាអ៊ែល ត្រូវតែទប់ស្កាត់និងពន្យាពេល កម្មវិធីនុយក្លេអ៊ែរទាំងឡាយ របស់អ៊ីរ៉ង់ឲ្យបាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ