ភ្នំពេញ ៖ គម្រោងធ្វើឲ្យឡើងផ្លូវជាតិលេខ៣ តភ្ជាប់ពីភ្នំពេញ ទៅខេត្តកំពត ប្រវែង១៣៤,៨២៦ គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) សម្រេចបាន ៦៧ភាគរយ ដោយគិតត្រឹម ចុងខែមីនា ឆ្នាំ២០២០ បើតាមផែនការគ្រោងទុក គម្រោងនេះនឹងបញ្ចប់ នៅក្នុងឆ្នាំ២០២២ ខាងមុខ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា «ក្រសួងសូមអធ្យាស្រ័យចំពោះផលប៉ះពាល់ និងការរំខាននានា ដែលកើតឡើងអំឡុងសាងសង់នេះ ហើយក្រសួងក៏បានយកចិត្តទុកដាក់តាមដាន និងជំរុញឲ្យក្រុមហ៊ុនសាងសង់ ធ្វើការស្រោចទឹកជាប្រចាំ ជាពិសេស តំបន់ទីប្រជុំជន ដើម្បីកាត់បន្ថយផលប៉ះពាល់ ដីហ៊ុយ ផងដែរ»។
ក្រសួងសង្ឃឹមថា ប្រជាពលរដ្ឋនឹងសប្បាយរីករាយ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីផ្លូវនេះ ក្រោយការសាងសង់សម្រេចបានជាស្ថាពរ នាពេលខាងមុខនេះ។
សូមបញ្ជាក់ថា ទឹកប្រាក់ប្រមាណជាង ២១៩ លានដុល្លារអាមេរិក ត្រូវប្រើប្រាស់សម្រាប់សាងសង់ផ្លូវជាតិលេខ ៣ (ភ្នំពេញ – កំពត)។ ផ្លូវមួយខ្សែនេះ ត្រូវបានគេជឿជាក់ថា មានគុណភាពខ្ពស់ និងប្រើប្រាស់បានយូរ។ ថវិកានៃការអនុវត្តគម្រោងនេះ គឺបានមកពីហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ផងដែរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ